ភ្នំពេញ៖ បុរសកម្មករ សំណង់ម្នាក់ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី៤ ខែ មីនា ឆ្នាំ២០១២ នេះ នៅកន្លែងធ្វើការ របស់ខ្លួនស្ថិតនៅ តាមផ្លូវលេខ ៣០២ កែវផ្លូវលេខ៦៣ សង្កាត់ បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយពីមានពាក្យបណ្តឹង របស់សាច់ញាតិ ខាងតួអង្គស្រី បានចោទ ប្រកាន់ថា បុរសរូបនេះបានចាប់ពង្រត់កូនស្រី របស់ខ្លួន ។

តែទោះជាយ៉ាងណា ប្រភពព័ត៌មានខ្លះ បានលួចបង្ហើបថា ករណីនេះទំនងជាមានការត្រូវរ៉ូវគ្នា រវាងតួអង្គ ខាងស្រី និងខាងប្រុស។

យោងតាម សមត្ថកិច្ចខណ្ឌចំការមន បានឲ្យដឹងថា កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី៤ ខែមីនា នេះ កម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ ខ្លួនយុវជនម្នាក់ ឈ្មោះ ឈុន កុសល អាយុ២៧ឆ្នាំ ស្នាក់និងធ្វើការនៅ កន្លែងការដ្ឋាន សំណង់ខាងលើ។

រីឯតួឯកស្រី ដែលមានមុខ របរបច្ចុប្បន្នជា កម្មការិនីកាត់ដេរ មាន ឈ្មោះ រ.ច អាយុជាង២០ឆ្នាំ  មានស្រុកកំណើត នៅស្រុកស្វាយជ្រុំ ខេត្តព្រៃវែង ហើយបច្ចុប្បន្នស្នាក់នៅ សង្កាត់ គីឡូម៉ែត្រលេខ៦ ទីកន្លែធ្វើការ។ សមត្ថកិច្ចបានរៀបរាប់ថា មូលហេតុដែលនាំឲ្យមានការ ឃាត់ខ្លួន យុវជនរូបនេះបានធ្វើឡើង តមតាមពាក្យបណ្តឹង របស់សាច់ញាតិ ខាងតួអង្គស្រីដែលថា បានចាប់ជម្រិតកូនស្រី របស់ពួកគេ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០១២។

សាច់ញាតិខាងស្រី បានប្រាប់ សមត្ថកិច្ច ថា កាលពីថ្ងៃ ទី៣ ខែមីនា កូនស្រីរបស់ពួកគេ បានទៅជួប បុរសរូបនេះ ប៉ុន្តែបាត់តែម្តង ហើយទូរស័ព្ទ ក៏មិនចូលទៀត លុះក្រោយមក កញ្ញា រ.ច បានទូរស័ព្ទទៅសាច់ញាតិរបស់ខ្លួន ដោយប្រាប់ថា មិនដឹង នៅកន្លែងណាទេ ពីព្រោះទន់ដៃទន់ ជើងអស់ហើយ។

ពេលនោះសាច់ញាតិបានប្រាប់ថា ឲ្យយកទូស័ព្ទ ទៅអ្នករត់ម៉ូតូឌុប ដើម្បីស្គាល់ពីទីតាំង លុះដល់ពេលសួរនាំដឹងរឿងហើយ និងបានមកទទួលយករូបនាង សាច់ញាតិ បានដាក់ពាក្យបណ្តឹងតែម្តង ដោយចោទប្រកាន់ថា បានចាប់ពង្រត់។

ក្រោយការឃាត់ ខ្លួនបុរសរូបនេះ ត្រូវបានឃុំខ្លួន នៅអធិការដ្ឋាន ខណ្ឌចំការមន ដើម្បីសួរនាំបន្ត។ តែទោះជាយ៉ាងណា សមត្ថកិច្ចគួរតែពិនិត្យតាមដានរឿងនេះ ពីព្រោះអាចថា មានការត្រូវរ៉ូវគ្នា៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]