ជាក់ស្តែងអ្នកអាចធ្វើទឹកខ្ពុរមាត់ដោយខ្លួនឯងបាននៅផ្ទះ តាមរបៀបធម្មជាតិ គ្មានជាតិគីមី និងមិនចំណាយប្រាក់ច្រើន ដូចទឹកខ្ពុរមាត់ដាក់លក់តាមទីផ្សារឡើយ។ ហើយអ្វីដែលសំខាន់នោះ វាអាចជួយដល់សុខភាពមាត់ធ្មេញទាំងមូលបាន សឹងមិនគួរឲ្យជឿថែមទៀត។

ថ្ងៃនេះ យើងនឹងលើកឡើងពីរបៀបធ្វើទឹកខ្ពុរមាត់ផ្សំពីរមៀត ដែលអាចជួយឲ្យធ្មេញប្រែជាស ការពារកំណកកំបោរ ការពារក្លិនមាត់ ជួយឲ្យអញ្ចាញរឹងមាំ ជាពិសេស ប្រយុទ្ធប្រឆាំងនឹងបាក់តេរីផ្សិតបានយ៉ាងមានប្រសិទ្ធភាព។

ចង់ដឹងថាងាយស្រួលធ្វើយ៉ាងណានោះ សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ! 

ទឹកខ្ពុរមាត់ផ្សំពីរមៀត ដែលអាចជួយឲ្យធ្មេញប្រែជាស ការពារកំណកកំបោរ ការពារក្លិនមាត់ ជួយឲ្យអញ្ចាញរឹងមាំ ជាពិសេស ប្រយុទ្ធប្រឆាំងនឹងបាក់តេរីផ្សិតបានយ៉ាងមានប្រសិទ្ធភាព

# គ្រឿងផ្សំ មានដូចជា ៖

• ទឹកស្អាត មួយពែង

• ម្សៅរមៀតសុទ្ធ មួយស្លាបព្រាកាហ្វេ

• ផ្កាក្លាំពូ (Cloves) មួយស្លាបព្រាកាហ្វេ (អ្នកអាចរកទិញបាន នៅតាមផ្សារទំនើប)

• ប្រេងក្រអូបសុទ្ធ ២ ដំណក់ ដើម្បីជួយឲ្យមានក្លិនមាត់ល្អ (ដាក់ក៏បាន មិនដាក់ក៏បាន)។ 

អ្វីដែលអ្នកត្រូវការគឺមានតែ ម្សៅរមៀត និងផ្កាក្លាំពូប៉ុណ្ណោះ

# របៀបអនុវត្ត ៖

• ដាក់ទឹកមួយពែងនោះ ដាំឲ្យពុះ រួចដាក់ម្សៅរមៀត និងផ្កាក្លាំពូចូល។ បន្ទាប់ពីពុះរួច ទុកចោលឲ្យត្រជាក់បន្តិចរយៈពេល ១០ នាទី

• ស្រង់យកកាកចេញឲ្យអស់ រួចបន្ថែមប្រេងក្រអូបចូល ប្រសិនបើអ្នកចង់ដាក់ ជាការស្រេច

• នៅរាល់ពេលយកមកប្រើប្រាស់ អ្នកគួរតែក្រឡុកបន្តិច រួចយកទៅខ្ពុរក្នុងមាត់រយៈពេល ១ នាទី សឹមស្តោះចេញ (កុំលេបវាចូលពោះឲ្យសោះ)

• រក្សាទុកទឹកខ្ពុរមាត់រមៀតនេះ នៅក្នុងទូទឹកកក សម្រាប់ប្រើប្រាស់នៅពេលក្រោយទៀត។

មិនយូរទេ អ្នកនឹងសង្កេតឃើញថា សុខភាពមាត់ធ្មេញមានភាពល្អប្រសើរជាងមុនច្រើន ជាពិសេស ធ្មេញប្រែជាស ជាងមុនជាក់ជាមិនខានឡើយ៕ 

អ្នកនឹងសង្កេតឃើញថា សុខភាពមាត់ធ្មេញមានភាពល្អប្រសើរជាងមុនច្រើន ជាពិសេស ធ្មេញប្រែជាស ជាងមុនជាក់ជាមិនខានឡើយ

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]