ថ្វីត្បិតការលាបពណ៌សក់ អាចជួយបង្កើនភាពស្រស់ស្អាតរបស់អ្នកបានមួយកម្រិតក៏ពិតមែន  ក៏វាអាចបណ្តាលឲ្យសក់របស់អ្នកស្ងួត និងឆាប់ងាប់បានដែរ។

ប៉ុន្តែសូមកុំបារម្ភអី ថ្ងៃនេះយើងនឹងលើកឡើងនូវគ្រឿងផ្សំធម្មជាតិមួយចំនួន ដែលជួយឲ្យសក់របស់អ្នកលែងសំពីងសំពោង និងជួយឲ្យពណ៌សក់ជាប់បានយូរជាងធម្មតាបានទៀតផង។

ចង់ដឹងថាមានអ្វីខ្លះ  សូមតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

ថ្ងៃនេះយើងនឹងលើកឡើងនូវគ្រឿងផ្សំធម្មជាតិមួយចំនួន ដែលជួយឲ្យសក់របស់អ្នកលែងសំពីងសំពោង និងជួយឲ្យពណ៌សក់ជាប់បានយូរជាងធម្មតា បានទៀតផង

១. ផ្លែចេក ៖ អ្នកគ្រាន់តែយកចេកទុំមួយផ្លែ និងទឹកឃ្មុំមួយស្លាបព្រាបាយ មកកិនចូលគ្នាឲ្យសព្វសាច់  រួចយកទៅលាបតាមសរសៃសក់របស់អ្នក។  ទុកចោលរយៈពេល ២០នាទី សឹមកក់សក់តាមធម្មតា។ អ្នកនឹងសង្កេតឃើញថា សក់របស់អ្នកប្រែជាមានសំណើម និងទន់រលោងជាមិនខាន។

ផ្លែចេក អាចជួយឲ្យសក់របស់អ្នកប្រែជាមានសំណើម និងទន់រលោង

២. ស៊ុត ៖ អ្នកគ្រាន់តែយកស៊ុតមួយគ្រាប់មកវាយបំបែក  និងយកវាមកលាបផ្ទាល់លើសក់ ទុកចោល ២០ នាទី សឹមទៅកក់សក់តាមធម្មតាជាការស្រេច។ នេះដោយសារតែស៊ុត សំបូរជីវជាតិ និងប្រូតេអ៊ីនខ្ពស់ ដែលជួយផ្តល់សំណើមសក់ និងព្យាបាលសក់ខូចដោយសារសារធាតុគីមីបានថែមទៀតផង។

ស៊ុត សំបូរជីវជាតិ និងប្រូតេអ៊ីនខ្ពស់ ដែលជួយផ្តល់សំណើមសក់ និងព្យាបាលសក់ខូចដោយសារសារធាតុគីមីបានថែមទៀតផង

៣. ផ្លែប័រ ៖ ផ្លែប័រ ល្អបំផុតសម្រាប់អ្នកមានសក់ពណ៌ ពីព្រោះជាជួយថែរក្សាសុខភាពសក់ ការពារសក់ខូច ធ្វើឲ្យសក់ភ្លឺរលោង និងជួយឲ្យពណ៌សក់ជាប់បានយូរ។ ងាយៗដោយគ្រាន់តែអ្នកយកផ្លែប័រមួយ លាយជាមួយចេកទុំមួយ កិនឲ្យសព្វសាច់ចូលគ្នា រួចលាបតាមសរសៃសក់ ទុកចោល ២០ ទៅ ២៥ នាទី សឹមកក់សក់ចេញជាការស្រេច។

ផ្លែប័រ ល្អបំផុតសម្រាប់អ្នកមានសក់ពណ៌ ពីព្រោះជាជួយថែរក្សាសុខភាពសក់ ការពារសក់ខូច ធ្វើឲ្យសក់ភ្លឺរលោង និងជួយឲ្យពណ៌សក់ជាប់បានយូរ

៤. ប្រេងអូលីវ ៖ ប្រេងអូលីវ ល្អបំផុតសម្រាប់សក់ស្ងួត និងសក់ពណ៌បំផុត ដោយវាជួយឲ្យសក់មានសំណើម មានសភាពភ្លឺរលោង និងជួយឲ្យពណ៌ជាប់បានយូរ។ អ្នកគ្រាន់តែយកប្រឹងអូលីវ ដែលក្តៅឧណ្ណៗ ទៅម៉ាស្សាឲ្យសព្វស្បែកក្បាលយ៉ាងហោចណាស់ ១០ ទៅ ១៥ នាទី សឹមកក់សក់សម្អាតចេញជាការស្រេច។

ប្រេងអូលីវ ល្អបំផុតសម្រាប់សក់ស្ងួត និងសក់ពណ៌បំផុត ដោយវាជួយឲ្យសក់មានសំណើម មានសភាពភ្លឺរលោង និងជួយឲ្យពណ៌ជាប់បានយូរ

៥. កាហ្វេ ៖ សម្រាប់អ្នកមានសក់ពណ៌ខ្មៅក្រិបវិញនោះ កាហ្វេគឺជាគ្រឿងផ្សំល្អបំផុត ដែលជួយព្យាបាលសក់ និងធ្វើឲ្យសក់កាន់តែភ្លឺរលើបរលោង។ អ្នកអាចយកទឹករបស់កាហ្វេ (ត្រជាក់) មកចាក់ចូលក្នុងដបមានមាត់បាញ់ រួចយកទៅបាញ់តាមសរសៃសក់។ បន្ទាប់មកយកក្រាសសិតសក់របស់អ្នកឲ្យសព្វ ទុកចោលពី ១៥ ទៅ ៣០ នាទី សឹមកក់សក់ចេញជាការស្រេច។

សម្រាប់អ្នកមានសក់ពណ៌ខ្មៅក្រិបវិញនោះ កាហ្វេគឺជាគ្រឿងផ្សំល្អបំផុត ដែលជួយព្យាបាលសក់ និងធ្វើឲ្យសក់កាន់តែភ្លឺរលើបរលោង

*** អ្នកអាចជ្រើសរើសវិធីណាមួយក៏បាន មកអនុវត្តជារៀងរាល់ថ្ងៃ  ឬញឹកញាប់តាមដែលអ្នកចង់ ដើម្បីទទួលបានលទ្ធផលរហ័សជាទីគាប់ចិត្ត៕

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]