ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា ទំនាក់ទំនង រវាង កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា និង កីឡាការិនីហែលទឹក ម្ចាស់មេដាយមាសកីឡាជាតិ ហែមថុន វិទីនី មានភាពស្និទ្ធស្នាល ដូចជាមិត្តសម្លាញ់នឹងគ្នា ដែលភាគច្រើន ពួកគេ ឧស្សាហ៍ ចេញទៅកម្មវិធីនានា ជាមួយគ្នាណាស់។

កាលពីយប់មិញនេះដែរ អ្នកទាំងពីរ បានធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើល ពេលបានឃើញរូបថត ស៊ីអារម្មណ៍ក្នុងឈុតហែលទឹក របស់ពួកគេ ដែលឈរថតបង្អួតរាងដាក់គ្នា នៅមុខកញ្ចក់។

ក្នុងនោះដែរ កំពូលតារាស្រី កញ្ញា ឱក សុគន្ធកញ្ញា ក៏បានសរសេរសារខ្លីខាងលើរូបថា «With My Coach» ( ជាមួយនឹងគ្រូបង្វឹករបស់ខ្ញុំ)។

ចំពោះរូបថត និងសារខ្លីនេះ អ្នកគាំទ្រ បានគិតថា ប្រហែលជា កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានទៅហាត់រៀនហែលទឹក ដោយកញ្ញា ហែមថុន វិទីនី ជាអ្នកបង្រៀន ព្រោះថាកន្លងមក រូបនាង ពិតជាចង់រៀនហែលទឹក ឲ្យបានស្ទាត់ជំនាញខ្លាំងណាស់៕

តោះទៅមើលរូបថតស៊ីអារម្មណ៍ របស់អ្នកទាំងពីរទាំងអស់គ្នា៖

ឱក សុគន្ធកញ្ញា និង ហែមថុន វិទីនី ឈរថតបង្អួតរាងគ្នា
ឱក សុគន្ធកញ្ញា និង ហែមថុន វិទីនី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា