(ភ្នំពេញ)៖ បន្ទាប់ពីមានការសង្កេតឃើញថា ទម្រង់មុចមាត់របស់ពិធីការិនីប្រចាំក្នុងស្ថានីយទូរទស្សន៍បាយ័ន នាង ហេង ផាន់ណា ដែលបានប្ដូរឈ្មោះទៅជា ហេង កែវនីតា ដើម្បីយកហុងស៊ុយ មានលក្ខណៈខុសប្លែកពីធម្មតានោះ ស្រាប់តែថ្មីៗនេះ មានការលើកឡើងពីសំណាក់មហាជនថា នាងមានជាប់ពាក់ព័ន្ធនឹងការកែសម្ផស្ស រហូតអ្នកគាំទ្រខ្លះ បានសម្ដែងការមិនពេញចិត្ត និងបានប្រើពាក្យធ្ងន់ៗទៅលើរូបនាង ទៀតផង។

ពិធីការិនីប្រចាំក្នុងស្ថានីយទូរទស្សន៍បាយ័ន នាង ហេង ផាន់ណា ដែលបានប្ដូរឈ្មោះទៅជា ហេង កែវនីតា

កញ្ញា ហេង កែវនីតា ត្រូវបានគេស្គាល់ថា ជាអតីតកញ្ញាឯកសាប៊ូលុច្ស ឆ្នាំ២០០៥ ជំនាន់ជាមួយនាង ដួង ហ្សូរីដា ហើយបច្ចុប្បន្នជាពិធីការីនី ប្រចាំស្ថានីយទូរទស្សន៍បាយ័ន ក្នុងកម្មវិធីជាច្រើន ហើយក្រៅពីជាពិធីការីនី នាងក៏ទទួលធ្វើកម្មវិធីខាងក្រៅទូរទស្សន៍ច្រើនដែរ ព្រោះនាងពូកែខាងសំនួនវោហាស័ព្ទ មិនចាញ់សិល្បកររៀមច្បងប៉ុន្មានឡើយ។

អ្វីដែលទស្សនិកជន កំពុងតែសង្ស័យលើរូបសម្រស់របស់ ហេង កែវនីតា បានក្លាយជាចំណោទមួយ សម្រាប់រូបនាងផ្ទាល់ ព្រោះកាលពី១២ឆ្នាំមុន និង បច្ចុប្បន្នពិតជាខុសប្លែកគ្នា ស្ទើរតែទាំងស្រុង ពិសេសទំរង់មុខរបស់នាង ពីមុន និងឥឡូវនេះ ពិតជាមិនដូចគ្នាទាល់តែសោះ។ អ្វីដេលសំខាន់មហាជន បានចោទនាងថា នាងលួចទៅកែសម្រស់ ទើបប្លែក ស្ទើរតែមើលមិនស្គាល់ រហូតប្រើពាក្យប្រមាថធ្ងន់ៗ លើនាងក៏មាន។

ស្របពេលមហាជនមានការសង្ស័យខ្លាំង ស្រាប់តែ ហេង កែវនីតា បានចេញមុខនិយាយថា នាងមិនបានខឹង ឬអន់ចិត្តនឹងបងប្អូនប្រិយមិត្ត ដែលបានរិះគន់នាង ថាបានកែសម្ផស្ស ចាក់ទម្រង់មុខអក្សរ «V» អ្វីនោះទេ ព្រោះពីមុន និងឥឡូវ ពិតជាខុសគ្នាមែន។

ជាការពិត ហេង ផាន់ណា បានប្ដូរឈ្មោះចាស់នេះចេញ ព្រោះមិនសូវមានហុងស៊ុយ ពិបាករកប្ដី ហើយក៏ដូរទៅជា ហេង កែវនិតា វិញ ហើយក៏កាក់កបដូចអ្វីដែលនាង បានប្រាថ្នាមែន ពិសេសនាងបានធ្វើជាពិធីការីនី នៅស្ថានីយទូរទស្សន៍បាយ័ន និងមានជីវកម្មផ្ទាល់ខ្លួន យ៉ាងច្រើន។ តែអ្វីដែលទស្សនិក មិនពេញចិត្តនឹងនាង គឺតែងតែបដិសេធថា នាងមិនបានកែសម្ផស្ស ព្រោះគ្រាន់តែស្រកទំងន់ ទើបរូបរាងនាងផ្លាស់ប្ដូរ។

អ្វីដែល ហេង កែវនីតា បាននិយាយហាក់កំពុងតែកុហកទស្សនិកជន ព្រោះតាមពិតទៅសម័យនេះ ចង់កែកុនរូបរាងទៅជាយ៉ាងណានោះ បានក្លាយជារឿងធម្មតាទៅហើយ គ្មានអ្វីត្រូវខ្មាស់អៀន និងលាក់បាំងឡើយ ហើយអ្វីដែលសំខាន់ បើកែទៅស្អាត គឺរឹតតែល្បីទៀតផង៕

ហេង កែវនីតា បានចេញមុខនិយាយថា នាងមិនបានខឹង ឬអន់ចិត្តនឹងបងប្អូនប្រិយមិត្ត ដែលបានរិះគន់នាង ថាបានកែសម្ផស្ស ចាក់ទម្រង់មុខអក្សរ «V» អ្វីនោះទេ
កញ្ញា ហេង កែវនីតា ត្រូវបានគេស្គាល់ថា ជាអតីតកញ្ញាឯកសាប៊ូលុច្ស ឆ្នាំ២០០៥
មហាជន បានចោទនាងថា នាងលួចទៅកែសម្រស់ ទើបប្លែក ស្ទើរតែមើលមិនស្គាល់
កញ្ញា ហេង​ កែវនីតា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង កែវនីតា