ជាក់ស្តែងជំងឺគាំងបេះដូង ជាជំងឺមួយដែលមានគ្រោះថ្នាក់ខ្លាំងដល់អាយុជីវិត ប៉ុន្តែមនុស្សភាគច្រើនបែរជាមិនសូវយកចិត្តទុកដាក់ការពារខ្លួនឡើយ រហូតយឺតពេលក្នុងការព្យាបាលក៏មាន។

ទោះជាយ៉ាងណាក៏ដោយ អ្នកមិនចាំបាច់បារម្ភឡើយ ពីព្រោះរាងកាយរបស់អ្នកអាចផ្តល់សញ្ញាឲ្យដឹងថា អ្នកនឹងអាចកើតជំងឺគាំងបេះដូងនេះ ៦ខែមុននឹងកើតជំងឺនេះធ្ងន់ធ្ងរ។ ហេតុនេះក្នុងអំឡុងពេលនោះ ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់ ពីព្រោះអ្នកអាចនឹងកើតជំងឺគាំងបេះដូងបាន នៅពេលដ៏ខ្លីខាងមុខ ៖ 

រាងកាយរបស់អ្នកអាចផ្តល់សញ្ញាឲ្យដឹងថា អ្នកនឹងអាចកើតជំងឺគាំងបេះដូងនេះ ៦ ខែមុននឹងកើតជំងឺនេះធ្ងន់ធ្ងរ

១. គ្មានកម្លាំងកំហែងទាល់តែសោះ

អ្នកមានបញ្ហាបេះដូង មានអាការហត់ អស់កម្លាំង ទាំងដែលមិនធ្វើការ ឬបញ្ចេញសកម្មភាពអ្វីខ្លាំងទាល់តែសោះ ជាពិសេស ញ៉ាំបាន គេងបាន ប៉ុន្តែនៅតែគ្មានកម្លាំង។

២. មានបញ្ហាគេង

អ្នកក៏អាចមានបញ្ហាទាក់ទងនឹងទម្លាប់គេងដែរ ដោយឧស្សាហ៍ភ្ញាក់ចូលបន្ទប់ទឹកនៅពេលយប់ ឬភ្ញាក់ទាំងកណ្តាលយប់ញឹកញាប់ ឬជួនកាលមានអារម្មណ៍ថាស្រេកទឹកយ៉ាងខ្លាំងទាំងយប់តែម្តង។

៣. ថប់ដង្ហើម

អ្នកមានបញ្ហាបេះដូងច្រើនតែមានរោគសញ្ញា ថប់ឬដកដង្ហើមមិនដល់គ្នានេះ។ ហេតុផល គឺដោយសារតែ បេះដូងទទួលបានឧស្ម័នអុកស៊ីសែនមិនគ្រប់គ្រាន់។

៤. មិនរំលាយអាហារ

អ្នកក៏អាចមានបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារដែរ ដោយអ្នកនឹងមានអារម្មណ៍ថា ក្រពះចេះតែកូរ មិនស្រួលទាល់តែសោះ សឹងតែគ្រប់ពេលខុសពីធម្មតា។

៥. ថប់អារម្មណ៍

អ្នកមានបញ្ហាបេះដូង ច្រើនមានរោគសញ្ញានេះ ដោយអ្នកនឹងមានអារម្មណ៍មិនស្ងប់ រសាប់រសល់ ភិតភ័យ ទាំងភាគច្រើនគ្មានហេតុផលច្បាស់លាស់ទាល់តែសោះ។

៦. ដៃប្រែជាធ្ងន់ ឬខ្សោយ

នៅពេលដែលបេះដូងរបស់អ្នកមានបញ្ហា ដោយទទួលបានអុកស៊ីសែនមិនគ្រប់គ្រាន់នោះ វាអាចផ្តល់សម្ពាធដល់ខួរឆ្អឹងខ្នងរបស់អ្នក។ ហេតុនេះសរសៃប្រសាទដែលមានទំនាក់ទំនងរវាងបេះដូង ឆ្អឹងខ្នង និងដៃ នឹងធ្វើឲ្យអ្នកមានការឈឺចាប់តាមដៃ និងស្ពឹកញឹកញាប់។

*** ហេតុនេះ ប្រសិនបើអ្នក ឬក្រុមគ្រួសារ មិត្តភក្តិ មានជួបរោគសញ្ញាដូចរៀបរាប់ខាងលើនេះ សូមអ្នកឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់ ដើម្បីការពារកុំឲ្យធ្លាក់ក្នុង ជំងឺគាំងបេះដូងកម្រិតធ្ងន់ធ្ងរ៕ 

ហេតុនេះ ប្រសិនបើអ្នក ឬក្រុមគ្រួសារ មិត្តភក្តិ មានជួបរោគសញ្ញាដូចរៀបរាប់ខាងលើនេះ សូមអ្នកឆាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានឆាប់ ដើម្បីការពារកុំឲ្យធ្លាក់ក្នុង ជំងឺគាំងបេះដូងកម្រិតធ្ងន់ធ្ងរ

ប្រភព៖ Planet Insider

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]