ភ្នំពេញ ៖ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១២ ប្រតិបត្តិការ Nokia ប្រចាំនៅកម្ពុជា បានដាក់ បង្ហាញស្មាតហ្វូន Nokia Asha 308 ស៊ីមពីរថ្មី ដល់ទីភ្នាក់ងារសារពត៌មាន  នៅឯក្លឹបកីឡាហ្វូតសាលឆាមពាននារាជធានីភ្នំពេញ។

ដោយមានផ្តល់ជូនចំនួនពីរពណ៌ គឺពណ៌ទឹកមាសនិងពណ៌ខ្មៅ, ស្មាតហ្វូនស៊ីមពីរ Nokia Asha 308 ភ្ជាប់អ៊ិនធឺណិតបានកាន់តែលឿន រីឯចំណាយលើការភ្ជាប់អ៊ិនធឺណិតអស់ក៏កាន់តែតិច។ បានជាដូច្នោះ ពីព្រោះស្មាតហ្វូន Nokia Asha 308 មាន Browser កែលំអថ្មី ឲ្យឈ្មោះថា Nokia Xpress Browser ដែលធ្វើឲ្យអ៊ិនធឺណិតដើរលឿនជាង Browser ធម្មតារហូតដល់ទៅ ៩០%។ អ្វីដែលធ្វើឲ្យ Nokia Xpress Browser  កាន់តែពិសេសទៀតនោះគឺ វាទ្រទ្រង់ភាសា នានារហូតដល់ទៅ ៨៧ ភាសា ដែលក្នុងនោះក៏មានភាសាខ្មែរដែរ ដូច្នេះការអានពត៌មានអន ឡាញជាភាសាខ្មែរ មិនមែនជាបញ្ហាចោទទៀតឡើយ។

លើសពីនេះ អេក្រង់នៃ Nokia Asha 308 មិនត្រឹមតែងាយស្រួល Touch ប៉ុណ្ណោះទេ គឺថែម ទាំងធន់នឹងភាពកោសឆ្កូតទៀតផង។ ម៉្យាងវិញទៀត ដើម្បីឲ្យអ្នកប្រើប្រាស់កាន់តែទទួលភាព រីករាយនិងជិតស្និទ្ធជាមួយមិត្តភក្តិ, ស្មាតហ្វូនថ្មីនេះក៏មានផ្តល់ជូនដោយឥតគិតថ្លៃនូវហ្គេម EA ល្បីៗចំនួន៤០, កម្មវិធីមើលវីដេអូតាមអ៊ិនធឺណិតដូចជា Youtube និងកម្មវិធីបណ្តាញសង្គម ដូចជា Facebook & Twitter, សេវាកម្ម Nokia Messaging ។ល។

ថ្លែងនៅក្នុងឱកាសដាក់បង្ហាញផលិតផលខាងលើ, លោក Vlasta Berka នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុនNokia ប្រចាំនៅតំបន់ PAN Asia បានគូសបញ្ជាក់ថា ៖ ស្មាតហ្វូន Nokia សែស្រឡាយ Asha ជាពិសេស Asha Touch ត្រូវបានបង្កើតឡើងសម្រាប់បំពេញតម្រូវការ អ្នកប្រើប្រាស់ដែលត្រូវការបទពិសោធន៍ស្មាតហ្វូន ហើយត្រូវចំណាយប្រាក់តិច។ តាមរយៈ Nokia Asha 308 គឺ Nokia កំពុងតែផ្តល់នូវផលិតផលស្មាតហ្វូនឲ្យបានដល់ដៃអ្នកប្រើប្រាស់កាន់តែច្រើន។

ជាមួយគ្នានេះ Nokia ក៏បានប្រកាសថា ៖ ស្មាតហ្វូន Nokia Asha 308 ស៊ីមពីរថ្មីនេះ នឹងត្រូវ បញ្ចេញលក់នៅលើទីផ្សារនៅក្រោយថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខនេះហើយ ដែលមានតំលៃលក់ រាយប្រមាណ ១០៥ ដុល្លាសហរដ្ឋ៕   

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]