ភ្នំពេញ៖ ថ្មីៗកន្លងទៅនេះ លោក សាន ផានិត ដែលជាតារាចម្រៀងល្បីចាស់វស្សា បានវិលចូលមកប្រឡូកក្នុងវិស័យភាពយន្តវិញ បន្ទាប់ពីលោកបានខកខានការសម្តែងជិត១០ឆ្នាំកន្លងមកហើយ។ នាពេលបច្ចុប្បន្ននេះ លោកកំពុងចូលរួមសម្តែងឲ្យផលិតកម្ម Town TV ជាតួអង្គសំខាន់ ក្នុងរឿងភាគខ្លីៗបែបកំប្លែង ដែលលោកសម្តែងបានប្រហែល ៩រឿងរួចមកហើយ ហើយរឿងទាំងអស់នោះ នឹងត្រូវបានចាក់បញ្ចាំងតាមរយៈកញ្ចក់ទូរទស្សន៍ក្នុងពេលឆាប់ៗនេះ។

ថ្មីៗកន្លងទៅនេះ លោក សាន ផានិត ដែលជាតារាចម្រៀងល្បីចាស់វស្សា បានវិលចូលមកប្រឡូកក្នុងវិស័យភាពយន្តវិញ

ជាការពិត កាលពីមុនប្រិយមិត្តតែងតែបានឃើញលោក សាន ផានិត សម្តែងនៅក្នុងខ្សែភាពយន្ត មិនថាប្រភេទរឿងដុំ ឬ រឿងភាគអ្វីឡើយ។ មិនតែប៉ុណ្ណោះ លោកក៏មិនដែលប្រកាន់ខ្លួនថា ត្រូវតែសម្តែងជាតួឯក ឬតួអង្គសំខាន់ដែរ ពោលគឺលោកសម្តែងបានគ្រប់តួទាំងអស់ ទាំង តួភេទទី៣ តួរំលោភ តួចោរ តួព្រះសង្ឃ និងតួជនជាតិអ៊ីស្លាមជាដើម។ យ៉ាងណាមិញ លោក សាន ផានិត បានប្រាប់មកកាន់ខ្មែរឡូតថា សម្រាប់ការសម្តែងលើកនេះ លោកនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីបម្រើអារម្មណ៍សប្បាយរីករាយជូនដល់អ្នកទស្សនា ព្រោះថាការសម្តែងនេះមានភាពខុសគ្នាពីការសម្តែងបែបកំសត់នៅក្នុង MV នៃបទចម្រៀងរបស់លោក។

លោក សាន ផានិត មិនដែលប្រកាន់ខ្លួនថា ត្រូវតែសម្តែងជាតួឯក ឬតួអង្គសំខាន់ទេ

ស្របជាមួយគ្នានេះដែរ លោក សាន ផានិត បានបង្ហាញពីអារម្មណ៍សោកស្តាយរបស់លោក ដោយលោកបានរំលឹកពីអតីតកាល ដែលកាលពី១០ឆ្នាំមុន លោកធ្លាប់ជាតារាចម្រៀងដំបូងបំផុតដែលបានថតជាតួអង្គឯកមុនគេ ក្នុងរឿងមួយដ៏វែង និងចំណាយខ្ពស់បំផុត គឺរឿង “កម្លាំង និងវាសនា” ដែលរឿងមួយនេះមានរហូតដល់ទៅ ៣៧ភាគ ប៉ុន្តែបញ្ចាំងបានតែ ៦ភាគ រួចក៏បានអាក់ខានផ្សាយទៅវិញ។

រឿង “កម្លាំង និងវាសនា” ដែលរឿងមួយនេះមានរហូតដល់ទៅ ៣៧ភាគ ប៉ុន្តែបញ្ចាំងបានតែ ៦ភាគ រួចក៏បានអាក់ខានផ្សាយទៅវិញ

ក្រោយមក អ្នកស្រី ពាន់ ភួងបុប្ផា ដែលជាអ្នកនិពន្ធ និងដឹកនាំរឿងដ៏ល្បី ក៏នៅតែបន្តផ្តល់កម្លាំងចិត្តដល់លោក សាន ផានិត ដោយអ្នកស្រីបានបោះពាក្យសម្តីថា លោកជាតារាចម្រៀង និងតួសម្តែងដែលពេញដោយទេពកោសល្យ និងមានសិល្បៈពេញខ្លួន លេងឆាប់ត្រូវ។ ដូច្នេះ អ្នកស្រី ក៏បានសរសេររឿងមួយទៀតដែលមានចំណងជើងថា “ទឹកចិត្តគ្រូបង្រៀន” សម្រាប់លោក សាន ផានិត ជាតួអង្គឯកម្តងទៀតផងដែរ ប៉ុន្តែ លោកបានអាក់ខានក្នុងការថត ដោយសារតែបញ្ហាពេលវេលារបស់លោកផ្ទាល់។ នៅមិនទាន់អស់ចិត្ត អ្នកស្រី ពាន់ ភួងបុប្ផា ក៏បាននិពន្ធរឿង “ទឹកភ្នែកភរិយាខ្ទើយ” ដើម្បីឲ្យលោក សាន ផានិត បានដើរជាតួឯកម្តងទៀត និងបានកាត់សម្លៀកបំពាក់ជាច្រើនសម្រាប់លោកក្នុងការថតផងដែរ ប៉ុន្តែដោយសារតែលោកមានបញ្ហាពេលវេលាមិនគ្រប់គ្រាន់ ទើបបណ្តាលឲ្យលោកមិនបានថតក្នុងរឿងមួយនេះ ហើយតួអង្គរបស់លោក បានធ្លាក់ទៅលើ នាយទុយ វិញ។

អ្នកស្រី ពាន់ ភួងបុប្ផា៖ "លោក សាន ផានិត ជាតារាចម្រៀង និងតួសម្តែងដែលពេញដោយទេពកោសល្យ និងមានសិល្បៈពេញខ្លួន លេងឆាប់ត្រូវ"

លោក សាន ផានិត បានបញ្ជាក់ទៀតថា ឥឡូវនេះ លោកចាស់ទុំហើយ ហើយលោកក៏វិលចូលវិស័យសិល្បៈវិញ ១០០% ដែរ បើមានឱកាស លោកនឹងព្យាយាមកាន់តែខ្លាំង ជាពិសេស បើសិនជាអ្នកស្រី ពាន់ ភួងបុប្ផា ផ្តល់ឱកាសដល់លោកបន្តទៀត លោកនឹងផ្តល់តម្លៃខ្ពស់ដល់ឱកាសនោះ។ លើសពីនេះ លោកក៏មានពាក្យពេចន៍អរគុណដល់អ្នកស្រីផងដែរ ដែលបានសរសើរលោកថា ជាតារាដែលពេញដោយទេពកោសល្យដាក់តួអ្វីក៏ត្រូវ។

គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែលោក សាន ផានិត ជាតារាចម្រៀងក៏ពិតមែន ប៉ុន្តែលោកមានបទពិសោធន៍ក្នុងការសម្តែងរឿងជាច្រើនមកហើយដូចជា រឿងអមតៈស្នេហ៍ រឿងខ្មោច០០៧ រឿងព្រាយអសុរិកាយ រឿងកម្លាំងនិងវាសនា និងរឿងព្យុះជីវិតយុវវ័យជាដើម៕  

លោកធ្លាប់ជាតារាចម្រៀងដំបូងបំផុតដែលបានថតជាតួអង្គឯកមុនគេ ក្នុងរឿងមួយដ៏វែង និងចំណាយខ្ពស់បំផុត
លោក សាន ផានិត បានបង្ហាញពីអារម្មណ៍សោកស្តាយរបស់លោក ដោយលោកបានរំលឹកពីអតីតកាល ដែលកាលពី១០ឆ្នាំមុន
លោកសម្តែងបានគ្រប់តួទាំងអស់ ទាំង តួភេទទី៣ តួរំលោភ តួចោរ តួព្រះសង្ឃ និងតួជនជាតិអ៊ីស្លាមជាដើម
ឥឡូវនេះ លោក សាន ផានិត ចាស់ទុំហើយ ហើយលោកក៏វិលចូលវិស័យសិល្បៈវិញ ១០០% ដែរ
ការសម្តែងលើកនេះ លោកនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីបម្រើអារម្មណ៍សប្បាយរីករាយជូនដល់អ្នកទស្សនា
បើមានឱកាស លោក សាន ផានិត នឹងព្យាយាមកាន់តែខ្លាំង
នាពេលបច្ចុប្បន្ននេះ លោក សាន ផានិត កំពុងចូលរួមសម្តែងឲ្យផលិតកម្ម Town TV
រឿងដែលសម្តែងដោយលោក សាន ផានិត នឹងត្រូវបានចាក់បញ្ចាំងតាមរយៈកញ្ចក់ទូរទស្សន៍ក្នុងពេលឆាប់ៗនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ផានិត