(ភ្នំពេញ)៖ ថ្មីទៀតហើយ! កំពូលតារាចម្រៀងដ៏ល្បី មានរូបសម្រស់ស្រស់ស្អាត រាងតូចច្រឡឹង ប្រចាំក្នុងផលិតកម្ម ហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា បានចេញបទថ្មីស្រឡាងមួយ ដែលមានចំណងជើងថា «រាំខ្លាំងៗ» ដែលជាចម្រៀងបែបញាក់កន្រ្តាក់អារម្មណ៍ បើបានស្តាប់ហើយប្រាកដជា សប្បាយអស់ទុក្ខកង្វល់ជាមិនខាន។

កញ្ញា ឱក សុគន្ធកញ្ញា គឺជាកំពូលតារាចម្រៀងស្រីមួយដួង ក្នុងផលិតកម្មរស្មីហង្សមាស ហើយនាងក៏ធ្លាប់ធ្វើជាគ្រូបង្វឹកក្នុងកម្មវិធីធំៗពីរគឺ «The Voice Cambodia» និង «Cambodia Idol» ដែលជាកម្មវិធីលំដាប់ថ្នាក់ពិភពលោកផងដែរ។ ព្រោះតែតារាស្រីរូបនេះ មានប្រជាប្រិយភាពខ្ពស់ និងមានអ្នកគាំទ្រច្រើន ទើបនាងបានរកអ្វីដែលប្លែកៗ បង្កើតចម្រៀងថ្មីៗ ដើម្បីកំដរអារម្មណ៍ទស្សនិកជន មិនឲ្យខកបំណងឡើយ។

សូមបញ្ជាក់ថា បទ«រាំខ្លាំងៗ» មាននៅក្នុងផលិតកម្មរស្មីហង្សមាស ច្រៀងដោយ ឱក សុគន្ធកញ្ញា, និពន្ធទំនុកច្រៀង អ៊ីនុ, និពន្ធបទភ្លេង មាស សុគន្ធ។ កុំភ្លេចណាស្តាប់ទាំងអស់គ្នាដើម្បីគាំទ្រ ស្មាដៃកូនខ្មែរ។

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា