បញ្ហាកើតមុន អាចបន្សល់ទុកនូវស្នាមអុជខ្មៅ និងស្នាមសន្លាកជាច្រើន ដែលមានការលំបាកខ្លាំងក្នុងការកម្ចាត់វាចេញ។

ប៉ុន្តែ សូមអ្នកកុំបារម្ភអី ថ្ងៃនេះយើងនឹងលើកឡើងពីវិធីកម្ចាត់ស្លាកស្នាមទាំងនោះចេញពីផ្ទៃមុខ តាមបែបធម្មជាតិ និងមានប្រសិទ្ធភាពខ្ពស់ ដោយគ្រាន់តែប្រើ “ដំឡូងបារាំង” ប៉ុណ្ណោះ។  វាមិនត្រឹមតែអាចជួយកម្ចាត់ស្នាមអុជខ្មៅ និងសន្លាកបានប៉ុណ្ណោះទេ វាថែមទាំងជួយឲ្យស្បែកប្រែជា ស និងភ្លឺរលោងទៀតផង។ 

ដំឡូងបារាំងជាឱសថធម្មជាតិ ក្នុងការជួយរក្សាសុខភាពស្បែកមុខ ជាពិសេសគឺ ជួយបំបាត់ស្នាមអុជខ្មៅ និងសន្លាកបាន

# គ្រឿងផ្សំ មានដូចជា ៖

• ដំឡូងបារាំង ដែលឈូស ឬកិនម៉ដ្ឋហើយចំនួន ១ ស្លាបព្រាបាយ

• យ៉ាអួ ចំនួន ១ ទៅ ២ ស្លាបព្រាបាយ

• ម្សៅអង្ករ ១ ស្លាបព្រាបាយ។ 

អ្វីដែលអ្នកត្រូវការគឺមានតែ ដំឡូងបារាំង យ៉ាអួ និងម្សៅអង្ករប៉ុណ្ណោះ

# របៀបអនុវត្ត ៖

• ដាក់ដំឡងបារាំងដែលឈូស ឬកិនរួចចូលក្នុងកូនចានមួយ រួចបន្ថែមយ៉ាអួ ១ ទៅ ២ ស្លាបព្រាបាយ និងម្សៅអង្ករចូល ១ ស្លាបព្រាបាយ (ប្រសិនបើស្បែកមុខរបស់អ្នកស្ងួត អ្នកអាចបន្ថែមទឹកឃ្មុំបន្តិចបាន)

• កូរឲ្យសព្វ ហើយប្រសិនបើល្បាយមានសភាពស្ងួតពេក អ្នកអាចដាក់យ៉ាអួបន្ថែមចូល

• បន្ទាប់មក យកវាមកលាបឲ្យសព្វពាសពេញផ្ទៃមុខ ប៉ុន្តែចៀសវាងបរិវេណភ្នែក

• ទុកចោលរយៈពេល ៣០ នាទី

• ៣០ នាទីក្រោយ យកម្រាមដៃធ្វើការម៉ាស្សាស្រាលៗលើមុខ ដើម្បីឲ្យវាជ្រាបចូលស្បែកបានល្អ រយៈពេល ៣ ទៅ ៤ នាទី សឹមលាងទឹកសម្អាតចេញ

• ជូតមុខឲ្យស្ងួតថ្នមៗ ព្រមទាំងអាចលាបផលិតផលផ្តល់សំណើមដល់ផ្ទៃមុខបន្ថែម ជាការស្រេច។

អ្នកអាចអនុវត្តវិធីនេះ ញឹកញាប់តាមដែលអ្នកចង់ ដើម្បីទទួលបានលទ្ធផលជាទីគាប់ចិត្ត យ៉ាងឆាប់រហ័ស។ 

ដំឡូងបារាំង មានផ្ទុកវីតាមីន A វីតាមីន C និងវីតាមីន B ដែលអាចជួយទប់ស្កាត់ភាពចាស់ ការពារស្នាមជ្រួញ និងសាច់ធ្លាក់បានថែមទៀតផង

# អត្ថប្រយោជន៍ ៖

• ដំឡូងបារាំង មានផ្ទុកវីតាមីន A វីតាមីន C និងវីតាមីន B ដែលអាចជួយទប់ស្កាត់ភាពចាស់ ការពារស្នាមជ្រួញ និងសាច់ធ្លាក់បាន។

• វាជាឱសថធម្មជាតិ ក្នុងការជួយរក្សាសុខភាពស្បែកមុខ ជាពិសេសគឺ ជួយបំបាត់ស្នាមអុជខ្មៅ និងសន្លាកបាន។

• វាក៏មានអង់ហ្ស៊ីម ជួយប្រែពណ៌ស្បែករបស់អ្នក ឲ្យប្រែជាស និងមានពន្លឺ ទៀតផង។

• សម្រាប់ ម្សៅអង្ករវិញ ជាគ្រឿងផ្សំងាយជ្រាបចូលស្បែក និងជួយជម្រុះកោសិកាស្បែកចាស់ និងប្រែស្បែកមុខរបស់អ្នក ឲ្យមានភាពក្មេងជាងវ័យ។

• រីឯ យ៉ាអួវិញ ជួយកម្ចាត់ជាតិខ្លាញ់លើផ្ទៃមុខ និងការពារការឡើងមុនមកវិញ៕ 

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]