ចិន៖  រថភ្លើងដ៏ពិសេស និងដំបូងគេបំផុតនៅលើពិភពលោក បានបង្ហាញខ្លួនកាលពីថ្ងៃសុក្រ សប្តាហ៍មុនកន្លងទៅនេះ នៅក្នុងទីក្រុង Zhuzhou ខេត្តហូណាន ប្រទេសចិន។

រថភ្លើងមួយខ្សែនេះ មានប្រវែង ៣២ម៉ែត្រ និងកម្ពស់ ៣.៤ម៉ែត្រ  អាចផ្ទុកអ្នកដំណើរបានដល់ទៅ ៣០៧នាក់  និងមានល្បឿនអតិបរិមា៧០គីឡូម៉ែត្រក្នុងមួយម៉ោង។ លើសពីនេះរថភ្លើងមួយគ្រឿងដ៏អស្ចារ្យ  ត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាព Sensor ជាច្រើន  និងប្រើប្រាស់សំបកកង់កៅស៊ូ ប្រៀបដូចជាឡានក្រុងយ៉ាងអ៊ីចឹង។

កាន់តែពិសេសជាងនេះទៅទៀតនោះ គឺថារថភ្លើងដំបូងគេបំផុតនេះ ដំណើរការទៅបានដោយប្រើប្រាស់ថាមពលអាគុយ  ដែលវាអាចធ្វើដំណើរបានដល់ទៅ ២៥គីឡូម៉ែត្រ សម្រាប់ការសាកអាគុយមួយលើកត្រឹមតែ១០នាទី៕

ចង់ដឹងថា រថភ្លើងដំបូងគេបំផុតដ៏ពិសេសនេះ យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

រថភ្លើងដ៏ពិសេស និងដំបូងគេបំផុតនៅក្នុងពិភពលោក បានបង្ហាញខ្លួនកាលពីថ្ងៃសុក្រ កន្លងទៅនេះ នៅក្នុងទីក្រុង Zhuzhou ខេត្តហូណាន ប្រទេសចិន
រថភ្លើងមួយខ្សែនេះ មានប្រវែង ៣២ម៉ែត្រ និងកម្ពស់ ៣.៤ម៉ែត្រ
រថភ្លើងដំបូងគេបំផុតនៅក្នុងពិភពលោកនេះ ដំណើរទៅបានដោយប្រើប្រាស់ថាមពលអាគុយ
រថភ្លើងមួយខ្សែនេះ អាចផ្ទុកអ្នកដំណើរបានដល់ទៅ ៣០៧នាក់

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]