ស្រី្តមានផ្ទៃពោះ ដែលមានបញ្ហាស្រេ្តស អាចបណ្ដាលឲ្យមានផលប៉ះពាល់អវិជ្ជមានចំពោះកូននៅក្នុងផ្ទៃ នេះបើតាមការសិក្សាស្រាវជ្រាវបានលើកឡើង។

ផលប៉ះពាល់នោះគឺ បើសិនជាស្រ្តីមានផ្ទៃពោះមានជំងឺស្រេ្តសរយៈពេលវែង អាចបណ្ដាលឲ្យកូននៅក្នុងផ្ទៃវិវឌ្ឍន៍នូវជំងឺ Attention Deficit Hyperactivity Disorder (ADH) ដែលកំណត់លក្ខណៈ តាមរយៈមានបញ្ហាទៅលើភាពយកចិត្ដទុកដាក់  និងសកម្មភាពជ្រុលហួសហេតុ ឬមានបញ្ហាមិនអាចគ្រប់គ្រងសកម្មភាពរបស់ខ្លួនឯងបាន ហើយអាចនឹងកើតមានជំងឺបេះដូង នៅថ្ងៃអនាគតផងដែរ។ ប៉ុន្ដែបើស្ដ្រេសក្នុងរយៈខ្លី នោះមិនមានការបង្កបញ្ហាដល់ទារកក្នុងផ្ទៃនោះទេ។

មូលហេតុដែលនាំឲ្យមានផលប៉ះពាល់យ៉ាងនេះ គឺដោយសារការបញ្ចេញអរម៉ូនម្យ៉ាងដែលមានឈ្មោះថា “កូទីសូល”។ ការដែលម្ដាយស្ថិតនៅក្រោមសម្ពាធខ្លាំងនោះអរម៉ូន កូទីសូល ក៏រឹតតែបញ្ចេញច្រើនផងដែរ។ ម្យ៉ាងវិញទៀត យោងតាមការសិក្សាស្រាវជ្រាវនៅតាមសកលវិទ្យាល័យនានា បានបង្ហាញឲ្យឃើញថា អរម៉ូនប្រភេទនេះអាចមានផលប៉ះពាល់ដល់ស្បូន និងទារក។ មិនតែប៉ុណ្ណោះគឺ អាចបណ្តាលឲ្យទារកនៅក្នុងផ្ទៃ កើតមិនគ្រប់ខែថែមទៀតផង។

ដូចនេះយើងអាចឃើញថា ការដែលស្រី្តមានផ្ទៃពោះស្ថិតនៅក្រោមភាពតានតឹងខ្លាំង  គឺអាចបណ្ដាលឲ្យមានផលប៉ះពាល់អវិជ្ជមានជាច្រើន ហើយដើម្បីកាត់បន្ថយនូវបញ្ហាតានតឹងអារម្មណ៍ទាំងនេះ ស្រី្តមានផ្ទៃពោះទាំងឡាយ គួរតែព្យាយាមអនុវត្តវិធីដូចខាងក្រោម៖

− ព្យាយាមដកដង្ហើមឲ្យវែងៗ ឬហាត់យូហ្កាជាដើម

− ញ៉ាំអាហារឲ្យមានតុល្យភាព

− ព្យាយាមចូលគេងឲ្យបានលឿន

− ព្យាយាមហាត់ប្រាណឲ្យបានទៀងទាត់ ដូចជាហែលទឹក និងការដើរជាដើម

− ព្យាយាមសម្រាកឲ្យបានច្រើន និងកាត់បន្ថយការធ្វើការងារផ្សេងៗ...។ល។

ប្រភពពី៖ ឌេលីម៉ែល | Wiki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]