ភ្នំពេញ៖ ថ្ងៃទី០៧ មិថុនា ២០១៧, វគ្គបណ្តុះបណ្តាលបចេ្ចកវិទ្យា Samsung Tech Institute ជំនាន់ទី៤ បានបើកជាផ្លូវការកាលពីថ្ងៃពុធ នៅឯវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងទីក្រុងភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះបានឈានចូលជំនាន់ទី៤ ហើយគឺដើម្បីជំរុញលើកទឹកចិត្តដល់អ្នកដែលមានបំណងចង់ក្លាយជាអ្នកបច្ចេកទេសក្នុងពេលអនាគត។

Samsung Tech Institute ត្រូវបានបង្កើតទ្បើងដើម្បីដោះស្រាយកង្វះខាតនៃវិស្វករអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា ការយល់ដឹងអំពីចំណេះដឹងថ្មីៗទាក់ទងនឹងការជួសជុល ព្រមទាំងការថែទាំផលិតផលអេទ្បិកត្រូនិចដូចជា ទូរទស្សន៍ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបោកគក់ និងទូរស័ព្ទដៃផងដែរ។

នៅពេលដែលវគ្គបណ្តុះបណ្តាលនេះចាប់កំណើតទ្បើងក្នុងឆ្នាំ២០១៤ គឺជាពេលដំបូងបំផុតនៅប្រទេសកម្ពុជា ក្នុងការស្វែងយល់ពីតួនាទីរបស់ក្រុមហ៊ុនសាមសុងដែលយកចិត្តទុកដាក់លើកិច្ចការសង្គម និងផ្តល់ក្តីសង្ឃឹមក្នុងការជួយឲ្យសេដ្ឋកិច្ចជាតិរីកចម្រើន។

ទស្សនៈចម្បងនៃក្រុមហ៊ុនសាមសុង គឺការប្តេជ្ញាចិត្តយ៉ាងមោះមុតចូលរួមផ្តល់ផលប្រយោជន៍ដល់សង្គម បណ្តុំគំនិតបង្កើតការផ្លាស់ប្តូរវិជ្ជមាន និងជួយឲ្យជីវិតរបស់មនុស្សកាន់តែប្រសើរឡើង។ គ្រប់កន្លែងដែលក្រុមហ៊ុនសាមសុងបើកដំណើរការ គឺមានគោលបំណងឲ្យក្លាយជាផ្នែកមួយរបស់សង្គម ដោយបង្កើតឲ្យមានភាពរីកចម្រើន និងឱកាសសម្រាប់ប្រជាជនក្នុងការបង្កើតសហគមន៍។ ក្រុមហ៊ុនសាមសុងធ្វើដូច្នេះបានប្រកបដោយទំនួលខុសត្រូវ ដោយផ្តោតសំខាន់លើវិសមភាព និងនិរន្តរភាពទៅអ្នកប្រើប្រាស់ទូទាំងសកលលោក។

លោក Seungho Choi នាយកគ្រប់គ្រងនៃសាមសុងសាខាកម្ពុជា

ក្នុងសុន្ទរកថាបើកសម្ពោធ លោក Seungho Choi នាយកគ្រប់គ្រងនៃសាមសុងសាខាកម្ពុជា បានមានប្រសាសន៍ថា៖ «ធនធានមនុស្ស គឺជាធាតុផ្សំដ៏ចំបងក្នុងការអភិវឌ្ឍសុខុមាលភាពនៃសេដ្ឋកិច្ច។ សាមសុងទទួលស្គាល់អំពី ភាពសំខាន់របស់មនុស្សនៅក្នុងវិស័យមុខជំនួញ ហើយនេះគឺជាអ្វីដែលយើងនៅទីនេះកំពុងជួយក្នុងការអភិវឌ្ឍធនធាន មនុស្សនៅកម្ពុជាតាមរយៈ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា»។ ការអភិវឌ្ឍធនធានមនុស្ស គឺជាសកម្មភាពមួយដ៏សំខាន់ចំពោះក្រុមហ៊ុនសាមសុង ក៏ដូចជាការលូតលាស់របស់សេដ្ឋកិច្ចនៃប្រទេសកម្ពុជា។

និស្សិតចំនួន៨០នាក់ មកពីទូទាំងប្រទេសកម្ពុជានឹងចូលរួមសិក្សាក្នុងឆមាសនេះដែលមានរយៈពេល៣ខែ ហើយវគ្គបណ្តុះបណ្តាលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៨ មិថុនា នេះ។ សិស្សានុសិស្សទាំងអស់នឹងត្រូវឆ្លងកាត់ការប្រលងបញ្ចប់ការសិក្សាដើម្បីទទួលវិញ្ញាបនបត្រ ហើយសិស្សពូកែចំនួន ៨ នាក់នឹងទទួលបានឱកាសការងារ ព្រមទាំងការបណ្តុះបណ្តាលការងារ ពីបណ្តាញដៃគូក្រុមហ៊ុនធំៗជាច្រើនរបស់ក្រុមហ៊ុនសាមសុងនៅក្នុងប្រទេសកម្ពុជា៕

វគ្គបណ្តុះបណ្តាលបចេ្ចកវិទ្យា Samsung Tech Institute ជំនាន់ទី៤ បានបើកជាផ្លូវការកាលពីថ្ងៃពុធ នៅឯវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ទស្សនៈចម្បងនៃក្រុមហ៊ុនសាមសុងគឺការប្តេជ្ញាចិត្តយ៉ាងមោះមុតចូលរួមផ្តល់ផលប្រយោជន៍ដល់សង្គម បណ្តុំគំនិតបង្កើតការផ្លាស់ប្តូរវិជ្ជមាន និងជួយឲ្យជីវិតរបស់មនុស្សកាន់តែប្រសើរឡើង
Samsung Tech Institute ត្រូវបានបង្កើតទ្បើងដើម្បីដោះស្រាយកង្វះខាតនៃវិស្វករអេឡិចត្រូនិចនៅក្នុងប្រទេសកម្ពុជា
ការអភិវឌ្ឍនធនធានមនុស្ស គឺជាសកម្មភាពមួយដ៏សំខាន់ចំពោះក្រុមហ៊ុនសាមសុង ក៏ដូចជាការលូតលាស់របស់សេដ្ឋកិច្ចនៃប្រទេសកម្ពុជា
និស្សិតចំនួន80នាក់ មកពីទូទាំងប្រទេសកម្ពុជានឹងចូលរួមសិក្សាក្នុងឆមាសនេះដែលមានរយៈពេល៣ខែ ហើយវគ្គបណ្តុះបណ្តាលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី៨ មិថុនា នេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]