ភ្នំពេញ៖ ASUS Cambodia នៅថ្ងៃសៅរ៍ ទី 17 មិថុនា ឆ្នាំ 2017 ខាងមុខនេះ ASUS Cambodia នឹងរៀបចំពិធីជួបជុំអ្នកគាំទ្រ ROG នៅក្រោមពាក្យស្លោក “Outshine the Competition” សម្រាប់អ្នកលេងហ្គេមនៅកម្ពុជា ។ ហើយពិធីជួបជុំនេះក៏ជាឱកាសដំបូងសម្រាប់ ASUS បង្កើនភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្ររបស់ខ្លួន ទៅលើផលិតផល ROG សម្រាប់​អ្នកលេងហ្គេមកម្ពុជាផងដែរ ។

មុនពេលចាប់ផ្តើមកម្មពិធី អ្នកលេងហ្គេមកម្ពុជា ទាំងអស់ នឹងមានឱកាសពិសេស ក្នុង ការធ្វើតេស្តសាកល្បង នូវផលិតផលសម្រាប់លេងហ្គេមទំនើបៗ របស់ ASUS មុននឹង ឈានទៅដល់ ការប្រកួតខ្នាតតូច 1vs1 ជាមួយនឹងក្រុមជើងឯក Never Care ។

បន្ទាប់មកនឹងមានការធ្វើបទបង្ហាញរបស់ ASUS ទៅលើគោលជំហរ របស់ ROG ព្រម ទាំងបច្ចេកវិទ្យាទំនើបៗ របស់ផលិតផល ROG មានដូចជា AURA Sync និង បច្ចេកវិទ្យា Auto Extreme ទៅដល់អ្នកគាំទ្រផងដែរ ។ ដោយបច្ចេកវិទ្យាទាំងនេះ និងក្លាយជា មុខងារ យ៉ាងសំខាន់ ទៅលើផលិតផលរបស់ ASUS ថ្មីៗ សម្រាប់អ្នកលេងហ្គេមទាំង ឡាយ ។

ម៉្យាងវិញទៀត ជាមួយបច្ចេកវិទ្យា ទាំងនេះនិងកាន់តែធ្វើអោយ បទពិសោធន៍លេង ហ្គេម របស់អ្នកគាំទ្រ ROG កើនឡើងមួយកម្រិតបន្ថែមទៀត ដោយបច្ចេកវិទ្យាទាំងនេះ នឹងធ្វើការដោយស្វ័យប្រវត្តិ ដោយត្រួតពិនិត្យ និងថែរក្សាទៅលើផលិតផលផងដែរ ។ មុននឹងបញ្ចប់កម្មពិធី នេះ ASUS ក៏បានធ្វើការបង្ហាញបច្ចេកវិទ្យា AURA Sync ជាមួយ និងការចាក់ភ្លេងពី DJ ដែលនឹងធ្វើអោយ អ្នកគាំទ្រ ROG ទាំងអស់មានឱកាសបាន ឃើញនូវមុខងារពិសេសនេះ ខណៈពេលដែលរីករាយជាមួយនិងការចាក់ភ្លេងពី សំណាក់ DJ ដែលមានបទពិសោធន៍យូរឆ្នាំ ។

ចុងក្រោយគេនោះ ASUS នឹងមានការចាប់រង្វាន់ជាច្រើន ទៅអោយ អ្នកគាំទ្រដែលមាន សំណាងផងដែរ ក្នុងការចូលរួមក្នុងកម្មពិធីក្នុងឆ្នាំនេះ ។

ដើម្បីធ្វើការចូលរួមកម្មពិធីនេះ សូមចុះឈ្មោះតាមតំណរភ្ជាប់ខាងក្រោម៖https://goo.gl/forms/yKPUmLXdrKk7Scko2 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]