ម្សៅ Baking Soda ដែលមានដាក់លក់តាមផ្សារទំនើប មិនមែនប្រើបានតែក្នុងការធ្វើម្ហូបប៉ុណ្ណោះទេ  វាអាចយកមកប្រើជាប្រយោជន៍បានជាច្រើនផ្សេងទៀត  ដូចជាប្រើសម្រាប់សម្អាត  បំបាត់ក្លិនអាក្រក់  កក់សក់  និងដុសធ្មេញ ជាដើម ដោយសារ ម្សៅនេះមានផ្ទុកសូដ្យូមកាបូបណាតខ្ពស់។

ហើយអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ រសជាតិប្រៃ និងសារធាតុអាល់កាឡាំងរបស់ម្សៅ Baking soda ក៏អាចជួយដល់អ្នកមានបញ្ហាតម្រងនោមបានដែរ។

# អត្ថប្រយោជន៍មួយចំនួនរបស់ម្សៅ Baking Soda ៖

• បន្សាបអាស៊ីតខ្លាំងបានយ៉ាងមានប្រសិទ្ធភាព

• ជួយបង្កើនកម្រិត pH

• ជួយព្យាបាលបញ្ហាអាឡែហ្ស៊ី បណ្តាលមកពីប្រតិកម្មថ្នាំ

• ជួយសម្រួល និងបំបាត់ការឈឺចាប់ ពេលមុតរបស់ស្រួច

• វាត្រូវបានណែនាំឲ្យ អ្នកដែលមានជំងឺខ្សោយតម្រងនោមទទួលទាន ពីព្រោះសមត្ថភាពរបស់វា អាចរារាំងការវិវឌ្ឍនៃជំងឺនេះបាន។ 

ម្សៅ Baking soda ត្រូវបានណែនាំឲ្យ អ្នកដែលមានជំងឺខ្សោយតម្រងនោមទទួលទាន ពីព្រោះសមត្ថភាពរបស់វា អាចរារាំងការវិវត្តនៃជំងឺនេះបាន

# តើត្រូវធ្វើយ៉ាងណា ដើម្បីជួយតម្រងនោមដែលខ្សោយ ប្រែមកជាមានសុខភាពល្អវិញបាន?

អ្នកអាចជួយដល់សុខភាពតម្រងនោមឲ្យល្អបាន ដោយគ្រាន់តែអនុវត្តតាមការណែនាំ ដូចខាងក្រោម៖

• នៅថ្ងៃទី១ អ្នកដាក់ម្សៅ Baking Soda កន្លះស្លាបព្រាបាយ ទៅក្រោមអណ្តាតរួចបៀមឲ្យរលាយអស់

• នៅថ្ងៃទី២ អ្នកយកម្សៅ Baking soda កន្លះស្លាបព្រាដដែល លាយជាមួយអំបិល កន្លះស្លាបព្រាកាហ្វេ និងទឹកចំនួន ១ លីត្រកន្លះ។ កូរឲ្យសព្វ រួចរក្សាទឹកនេះទុកសម្រាប់ទទួលទានជារៀងរាល់ថ្ងៃ រយៈពេល ២ ទៅ ៣ ថ្ងៃខាងមុខទៀត ជាការស្រេច។

អ្នកដែលមានបញ្ហាតម្រងនោម ច្រើនតែមានកម្រិតកាបូណាតទាប ហេតុនេះ សូដ្យូមកាបូណាត ដែលមានក្នុងម្សៅ Baking soda នឹងជួយផលិតកាបូណាត សម្រាប់រាងកាយទាំងមូល ជាពិសេស សម្រាប់ការពារតម្រងនោមរបស់អ្នកតែម្តង៕ 

អ្នកដែលមានបញ្ហាតម្រងនោម ច្រើនតែមានកម្រិតកាបូណាតទាប ហេតុនេះ សូដ្យូមកាបូណាត ដែលមានក្នុងម្សៅ Baking soda នឹងជួយផលិតកាបូណាត សម្រាប់រាងកាយទាំងមូល ជាពិសេស សម្រាប់ការពារតម្រងនោមរបស់អ្នកតែម្តង

ប្រភព៖ Natural Medicine House

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]