កូរ៉េខាងជើង៖  រូបភាពជាច្រើនសន្លឹករបស់សិស្សកុមារតូចៗនៅ សាលាបឋមសិក្សា Pyongyang Number Four Primary School នៃប្រទេសកូរ៉េខាងជើង កំពុងធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។  សាលាមួយនេះ បានបង្វឹកកូនសិស្សឲ្យចេះប្រើកាំភ្លើង AK និងគប់គ្រាប់បែក ដើម្បីកំចាត់សត្រូវ។ នេះបើយោងតាមការចុះផ្សាយ ពីសារព័ត៌មានដេលីម៉ែល។

ការហ្វឹកហាត់នេះ ត្រូវបានរៀបចំធ្វើឡើង ក្នុងទិវាសហភាពកុមារកូរ៉េ (Korean Children’s Union Day) ដោយក្នុងនោះគេឃើញ  កុមារតូចធំជាច្រើន ត្រូវបានខាងសាលា បង្រៀនឲ្យពួកគេចេះប្រើប្រាស់កាំភ្លើងប្រភេទ AK47 ក្លែងក្លាយ ជាមួយ សកម្មភាពហាត់រៀន វគ្គគប់គ្រាប់បែកដៃផងដែរ។

បើតាមការឲ្យដឹងពីសំណាក់លោកគ្រូអ្នកគ្រូជាច្រើន នៅសាលាបឋមសិក្សា Pyongyang ខាងលើនេះ បានលើកឡើងថា ការដែលឲ្យក្មេងៗរៀនជំនាញយោធាបែបនេះ គឺជាការប្រសើរបំផុត ដើម្បីត្រៀមរៀបចំជីវិតពួកគេសម្រាប់ថ្ងៃអនាគត។ ការហាត់រៀនកីឡាបែបនេះជាប្រចាំថ្ងៃ ជួយតម្រង់ទិសកុមារ និងកាន់តែធ្វើឲ្យពួកគេអភិវឌ្ឍជំនាញក្លាហាន  កំចាត់សត្រូវការពារប្រទេស និងជាពិសេសនោះ ការពារដល់មេដឹកនាំកំពូលរបស់ពួកគេ “គីម ជុងអ៊ុន” 

សម្រាប់រូបភាពជាច្រើនសន្លឹកផ្សេងទៀត គេឃើញថាកុមារៗបាននាំគ្នា លូនវារក្រោមរបា និងតោងផ្លោះរំលងជញ្ជាំងការពារ តាមវគ្គហ្វឹកហាត់នីមួយៗ ខណៈមានសព្វាវុធក្លែងក្លាយ (កាំភ្លើង) ស្ពាយជាប់នៅនឹងស្មារបស់ពួកគេ។

បន្ទាប់ពីបានបញ្ចប់វគ្គហ្វឹកហាត់ កុមារី Myong Hyon-Jong អាយុ១០ឆ្នាំ ដែលចូលចិត្តរៀនមុខវិជ្ជា គណិតវិទ្យា បានថ្លែងប្រាប់អ្នកកាសែតឲ្យដឹងថា នាងពិតជាចង់ចូលរួមបម្រើកងទ័ពណាស់ នៅពេលដែលនាងធំឡើង ដើម្បីការពារមេដឹកនាំកំពូល គីម ជុងអ៊ុន។

កុមារីខាងលើ បន្ថែមថា «ពួកយើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារប្រទេសរបស់ពួកយើង»

គ្រូបង្រៀនរបស់កុមារី Hyon-Jong ឈ្មោះថា  Ri Au-Ryon បានពន្យល់បន្ថែមថា ការហ្វឹកហាត់ប្រកួតប្រជែងនេះ គោលបំណងដើម្បីជំរុញទាំងស្មារតី និងរាងកាយ បំផុសគំនិតឲ្យកុមារចេះតស៊ូប្រយុទ្ធប្រឆាំងការពារប្រទេសជាតិ នៅពេលដែលពួកគេធំឡើង ៕

ទស្សនារូបភាពខាងក្រោម៖ 

សាលាបឋមនៅកូរ៉េ បង្រៀនកូនសិស្សតូចៗឲ្យចេះប្រើកាំភ្លើង AK និងរៀនចោលគ្រាប់បែក ដើម្បីកំចាត់សត្រូវ
ការវឹកហាត់នេះ ត្រូវបានរៀបចំធ្វើឡើង ក្នុងទិវាសហភាពកុមារកូរ៉េ Korean Children’s Union Day
កុមារតូចធំជាច្រើន ត្រូវបានខាងសាលា បង្រៀនឲ្យពួកគេចេះប្រើប្រាស់នូវកាំភ្លើងប្រភេទ AK47s ក្លែងក្លាយ ជាមួយនឹងសកម្មភាពហាត់រៀន វគ្គគប់គ្រាប់បែកដៃ
លោកគ្រូអ្នកគ្រូជាច្រើន នៅសាលាបឋមសិក្សា Pyongyang ខាងលើនេះ បានលើកឡើងថា កាលដែលឲ្យក្មេងៗរៀនជំនាញយោធាបែបនេះ គឺជាការប្រសើរបំផុត ដើម្បីត្រៀមរៀបចំជីវិតពួកគេសម្រាប់ថ្ងៃអនាគត
ការហាត់រៀនកីឡាបែបនេះជាប្រចាំថ្ងៃ ជួយតម្រង់ទិសឲ្យកុមារ កាន់តែធ្វើឲ្យពួកគេអភិវឌ្ឍន៍ជំនាញ ក្លាហានខ្លាំងក្លា កំចាត់សត្រូវការពារប្រទេស និងជាពិសេសនោះ ការពារដល់មេដឹកនាំកំពូលរបស់ពួកគេ “គីម ជុងអ៊ុន”
កុមារៗបាននាំគ្នា លូនវារក្រោមរបា និងតោងផ្លោះរំលងជញ្ជាំងការពារ តាមវគ្គវឹកហាត់នីមួយៗ ខណៈមានសព្វាវុធក្លែងក្លាយ (កាំភ្លើង) ស្ពាយជាប់នៅនឹងស្មារបស់ពួកគេផងដែរ
កុមារី Myong Hyon-Jong អាយុ១០ឆ្នាំ ដែលចូលចិត្តរៀនមុខវិជ្ជា គណិតវិទ្យា បានថ្លែងប្រាប់អ្នកកាសែតឲ្យដឹងថា នាងពិតជាចង់ចូលរួមបម្រើកងទ័ពណាស់ នៅពេលដែលនាងធំឡើង ដើម្បីគោរពនិងការពារដល់មេដឹកនាំកំពូល គីម ជុងអ៊ុន ជាមួយនឹងកងកម្លាំងយោធាដ៏អង់អាច
កុមារីខាងលើ បន្ថែមថា «ពួកយើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីការពារប្រទេសរបស់ពួកយើង»
គ្រូបង្រៀនឈ្មោះថា Ri Au-Ryon ក៏បានពន្យល់បន្ថែមដែរថា ការវឹកហាត់ប្រកួតប្រជែងនេះ គោលបំណងដើម្បីជំរុញទាំងស្មារតី និងរាងកាយ បំផុសគំនិតឲ្យកុមារចេះតស៊ូប្រយុទ្ធប្រឆាំងការពារប្រទេសជាតិ នៅពេលដែលពួកគេធំឡើង

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]