ភ្នំពេញ៖ កញ្ញា សោម ស្រីនាថ តារាសម្តែងស្រី និងជាពិធីការិនី វ័យក្មេងរូបស្រស់ ពេលនេះ កំពុងតែជួបទុក្ខលំបាក ព្រមទាំងបាក់កម្លាំងទឹកចិត្តយ៉ាងខ្លាំង ព្រោះតែអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួនបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយសារជំងឺមហារីកយ៉ាងសាហាវ ហើយកំពុងតែរីករាលដល់ចូលដល់ខួរក្បាលផងដែរ។

ស្ថានភាពនេះបានធ្វើឱ្យកញ្ញា សោម ស្រីនាថ ពិតជាក្តីបារម្ភខ្លាំងណាស់ ប៉ុន្តែក៏មិនភ្លេចធ្វើខួបកំណើតជូនអ្នកម្តាយខ្លួនដែរ។

ដោយមុននេះបន្តិចកញ្ញា សោម ស្រីនាថ បានយកនំខេកដ៏ស្រស់ស្អាតមួយ ដើម្បីទៅអបអរថ្ងៃកំណើតរបស់ម្តាយនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យ។

ទន្ទឹមនឹងនេះកញ្ញា សោម ស្រីនាថ ក៏បានរៀបរាប់ឱ្យដឹងនៅលើហ្វេសប៊ុករបស់នាងទាំងស្រុងដូច្នេះថា៖

«រីករាយថ្ងៃបុណ្យខួបកំណើត អ្នកម៉ែកម្សត់របស់កូនអើយ ឆ្នាំនេះពិតជាកម្សត់ខ្លាំងណាស់កូនសែនអាណិតម៉ែជាពន់ពេក ថ្ងៃនេះជាថ្ងៃខួបកំណើតអ្នកម៉ែកម្សត់របស់កូន រាល់ឆ្នាំកូនតែងតែនាំម៉ែទៅញ៉ាំអី Supried ម៉ែ ប៉ុន្តែឆ្នាំនេះម៉ែមិនអាចក្រោករួចទៅញ៉ាំអីជាមួយកូនបានទេ ព្រោះម៉ែនៅបន្ទប់សង្រ្គោះបន្ទាន់។

ទោះកូនដឹងថា ពេលវេលាដែលកូនបាននៅក្បែរម៉ែវាសល់តិច ប៉ុន្តែកូនមិនចុះចាញ់ កូននឹងប្រឹងអោយអស់ពីសមត្ថភាពដើម្បីជួយម៉ែ កូនពិតជាខ្លាចថ្ងៃនោះមកដល់ណាស់ម៉ែ។ ខ្លោចចិត្តអាណិតប្អូន គេមកប្រាប់ខ្ញុំ បងហា៎ ពេលម៉ាក់ជាយើងនាំម៉ាក់ទៅលេងបូកគោទៀតណា៎បង ភ្នែកស្លក់ ស្គមអស់ហើយមិនដែលបានគេងទេមើលម៉ែទល់ភ្លឺរហូត អត់បានទៅរៀនទៀត។

ម៉ែហា៎ ម៉ែត្រូវខំប្រឹងណា៎ម៉ែ កូនជឿថាម៉ែអាចធ្វើវាបាន។ ថ្ងៃនេះកូនសូមជូនពរ និងបន់ស្រន់ដល់ទេវតាគ្រប់ទិសទីតាមថែរក្សាម៉ែអោយឆាប់ជា យើងត្រលប់ទៅផ្ទះយើងវិញឱ្យម៉ែមានកម្លាំងតតាំងនឹងជំងឺកាចសាហាវនេះ។ យើងនឹងតតាំងពុះពារឧបសគ្គ ក្នុងជីវិតទាំងអស់គ្នាណា៎ម៉ែ កូនស្រលាញ់ម៉ែខ្លាំងណាស់ ម៉ែជាកម្លាំងចិត្តរបស់កូន»។  

ពិតជាគួរឱ្យអាណិតខ្លាំងណាស់ ជូនពរអ្នកម្តាយរបស់កញ្ញា សោម ស្រីនាថ ឱ្យមានសុខភាពល្អប្រសើរ និងឆាប់ជាពីជំងឺដ៏កាចសាហាវក្នុងពេលឆាប់នេះផងដែរ៕

សោម ស្រីនាថ ធ្វើខួបកំណើតឱ្យម្តាយ នៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ថ្ងៃនេះ
បងប្អូន សោម ស្រីនាថ នៅថ្ងៃនេះ
ពិធីខួបកំណើតរបស់ម្តាយ សោម ស្រីនាថ នៅក្នុងមន្ទីរពេទ្យនៅថ្ងៃនេះ
ម្តាយ សោម ស្រីនាថ ស្ថិតនៅក្នុងមន្ទីរពេទ្យមានអាការៈធ្ងន់ធ្ងរ
សោម ស្រីនាថ និងប្អូនប្រុស នៅក្នុងមន្ទីរពេទ្យមើលថែម្តាយ
សោម ស្រីនាថ ធ្វើខួបកំណើតឱ្យម្តាយជាមួយនឹងនំខេកសាមញ្ញ ជារៀងរាល់ឆ្នាំ
សោម ស្រីនាថ ធ្វើខួបកំណើតឱ្យម្តាយជាទីស្រលាញ់ កាលពីឆ្នាំកន្លងទៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សោម ស្រីនាថ