ជាការពិតណាស់ ខ្ទិះដូង មានលក្ខណៈពិសេសអាចជួយឲ្យសក់ត្រង់តាមបែបធម្មជាតិបាន ដោយសារវាសំបូរប្រូតេអ៊ីន  ជួយឲ្យសក់ទន់រលោង និងពង្រឹងឫសសក់បានយ៉ាងរឹងមាំ។  មិនត្រឹមប៉ុណ្ណោះ វាថែមទាំងផ្តល់ជីវជាតិ និងផ្តល់សំណើមដល់សក់ ឲ្យមានភាពចែងចាំង និងរលាស់ល្អទៀតផង។ 

ជាងនេះទៅទៀត ទឹកឃ្មុំ ក៏អាចប្រឆាំងនឹងបាក់តេរី ផ្សិត ដើម្បីការពារស្បែកក្បាល ពីការឆ្លងមេរោគផ្សេងៗផងដែរ។

ចង់ដឹងរបៀបអនុវត្តយ៉ាងណានោះ សូមប្រិយមិត្តតាមដានទាំងអស់គ្នា ដូចខាងក្រោមនេះ ៖ 

ខ្ទិះដូង មានលក្ខណៈពិសេសអាចជួយឲ្យសក់ត្រង់តាមបែបធម្មជាតិបាន ដោយសារតែវាសំបូរទៅដោយ ប្រូតេអ៊ីន ដែលជួយឲ្យសក់ទន់រលោង និងពង្រឹងឫសសក់បានយ៉ាងរឹងមាំ ហើយជាងនេះទៅទៀត ទឹកឃ្មុំ ក៏អាចប្រឆាំងនឹងបាក់តេរី ផ្សិត ដើម្បីការពារស្បែកក្បាល ពីការឆ្លងមេរោគផ្សេងៗបានថែមទៀត

# គ្រឿងផ្សំ មានដូចជា ៖

• ទឹកខ្ទិះដូង

• ទឹកឃ្មុំ។ 

អ្វីដែលអ្នកត្រូវការគឺ ខ្ទិះដូង និងទឹកឃ្មុំប៉ុណ្ណោះ

# របៀបអនុវត្ត ៖

• លាយខ្ទិះដូង ចំនួនមួយពែង ជាមួយទឹកឃ្មុំ មួយស្លាបព្រាបាយ ចូលគ្នា

• ចាក់ល្បាយខាងលើចូលក្នុងដប មានមាត់អាចបាញ់បាន រួចយកវាមកបាញ់ទៅលើគល់សក់ រហូតដល់ចុងសក់ឲ្យសព្វក្បាល

• ទុកចោលរយៈពេល ២ ទៅ ៣ ម៉ោង បន្ទាប់មកកក់ និងអប់សក់តាមធម្មតា

• ប្រើទឹកត្រជាក់លាងសម្អាតចេញ

• ត្រូវប្រើក្រាសមានធ្មេញធំ ដើម្បីសិតសក់កំពុងសើម និងទុកឲ្យវាស្ងួតជាការស្រេច

• អ្នកអាចអនុវត្តបានញឹកញាប់ តាមដែលអ្នកចង់ ដើម្បីទទួលបានលទ្ធផលរហ័សជាទីគាប់ចិត្ត។

គួរបញ្ជាក់ឡើងវិញថា អ្នកត្រូវប្រើទឹកត្រជាក់ធម្មតាដើម្បីលាងសម្អាតសក់របស់អ្នក ពីព្រោះទឹកត្រជាក់ធម្មតាអាចជួយឲ្យសក់កាន់តែមានសភាពភ្លឺរលើបរលោង មានទម្ងន់ មិនសំពីងសំពោង និងត្រង់ស្អាតតាមធម្មជាតិ៕

អ្នកអាចអនុវត្តបានញឹកញាប់ តាមដែលអ្នកចង់ ដើម្បីទទួលបានលទ្ធផលរហ័សជាទីគាប់ចិត្ត

ប្រភព៖ The Indian Spot

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]