កូរ៉េខាងត្បូង៖ រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើល ដែលត្រូវបានកញ្ញា D.ana សមាជិកក្រុមចម្រៀងនារី SONAMOO ទម្លាយចេញនៅក្នុងកម្មវិធី “Idol Drama Operation Team” ទាក់ទងទៅនឹង គោលការណ៍សម្រកទម្ងន់យ៉ាងតឹងរឹងបំផុតនៅក្នុងផលិតកម្មរបស់នាង។  

កម្មវិធី “Idol Drama Operation Team”

ជាការពិតណាស់ កញ្ញា D.ana បានរៀបរាប់ពីជីវិតកាលពីនាងនៅមិនទាន់ ក្លាយជាក្រុមតារាចម្រៀង ពោលគឺកាលនោះនាងត្រឹមតែជាក្មេងហ្វឹកហាត់ នៅក្នុងផលិតកម្មនៅឡើយ។ ដោយក្នុងនោះ នាងបានលើកឡើងថា រាល់ក្មេងហ្វឹកហាត់ទាំងអស់ គឺមិនត្រូវបានអនុញ្ញាតឲ្យទៅផ្ទះសម្រាកឡើយ លុះត្រាតែពួកគេសម្រេចនូវគោលការណ៍សម្រកទម្ងន់ប្រចាំថ្ងៃ ពោលគឺត្រូវតែស្រកទម្ងន់ជារៀងរាល់ថ្ងៃឲ្យបានសិន ទើបអាចទៅផ្ទះសម្រាកបាន។

កញ្ញា D.ana សមាជិក្រុម SONAMOO

នាងបន្តទៀតថា មានក្មេងហ្វឹកហាត់៥នាក់ ក្នុងចំណោមអ្នកហ្វឹកហាត់សរុប១០នាក់ ត្រូវបានបណ្តេញចេញ ពីការក្រុមហ៊ុន ដោយសារតែពួកគេមិនអាចឆ្លងកាត់នូវ គោលការណ៍សម្រកទម្ងន់ជារៀងរាល់ថ្ងៃនេះបាន។ លើសពីនេះទៅទៀតនោះ ក្រុមហ៊ុន មិនខ្វល់ថាយើងមានទេពកោសល្យប៉ុណ្ណា ឬក៏ស្រស់ស្អាតខ្លាំងកម្រិតណានោះទេ បើសិនជាអ្នកបំពេញគោលការណ៍ស្រកទម្ងន់ប្រចាំថ្ងៃនេះមិនបាន ក្រុមហ៊ុននឹងកត់ចំណាំពីចំណុចខ្សោយរបស់យើងភ្លាមៗតែម្តង។

ក្រោយពីការរៀបរាប់របស់កញ្ញា D.ana ត្រូវបានបញ្ចប់ ក៏ស្រាប់តែធ្វើឲ្យអ្នករាល់គ្នា ស្រឡាំងកាំងជាខ្លាំង ដោយមិននឹកស្មានថាគោលការណ៍ស្រកទម្ងន់នេះ តឹងរឹងដល់ម្លឹង មនុស្សធម្មតាពិតជាមិនអាចធ្វើទៅរួចនោះទេ៕

គ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងគោលការណ៍ស្រក់ទម្ងន់នេះ
កញ្ញា D.ana សមាជិក្រុម SONAMOO
ក្រុមចម្រៀងនារី SONAMOO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]