ចិន៖ កាលពីពេលថ្មីៗនេះ ក្រុមគ្រូពេទ្យបានធ្វើការវះកាត់យកលាមក ចេញដែលមានទំងន់ប្រមាណ ១២.៧ គីឡូក្រាម ពីពោះវៀនរបស់បុរសម្នាក់ ដែលត្រូវបានគេដឹងថាមានស្ថានភាពទល់លាមក តាំងពីកំណើតមកម្ល៉េះ។

នេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលមិនបញ្ចេញឈ្មោះអាយុ ២២ ឆ្នាំ ម្នាក់ មានពោះវៀនរីកធំរហូតដល់ ៧៦សង់ទីម៉ែត្រ នេះបើតាមការប៉ាន់ស្មានរបស់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យក្នុងទីក្រុងសៀងហៃ ប្រទេសចិន។ មិនតែប៉ុណ្ណោះ គេជឿជាក់ថាបុរសវ័យក្មេងរូបនេះ មានជំងឺ Hirschsprung ដែលបណ្ដាលឲ្យពោះវៀនមានសភាពរីកហើម ហើយធ្វើឲ្យចលនានៃសរសៃដែលគ្រប់គ្រងលើពោះវៀន ក៏លែងដំណើរការ។

ក្រុមគ្រូពេទ្យបាននិយាយថា បុរសរូបនេះ មានស្ថានភាពដូចជាស្ដ្រីមានផ្ទៃពោះប្រាំបួនខែ ដោយសារតែការរីកធំនៃលាមក មួយនេះ។

រូបភាពគ្រូពេទ្យ និងលាមក ដែលវះកាត់ចេញមក ដែលមានទំងន់ប្រមាណ ១២.៧ គីឡូក្រាម

ជាមួយគ្នានេះ អ្នកជំនាញផ្នែកវេជ្ជសាស្រ្តបានជឿជាក់ថា «បុរសរូបនេះ បានទុកនូវអាការទល់លាមកមួយនេះ អស់រយៈពេលជាច្រើនឆ្នាំ និងមើលទៅដូចជាហៀបនឹងផ្ទុះ»។

នេះបើតាមអ្នកជំងឺបាននិយាយឲ្យដឹងថា លោកតែងតែទល់លាមក និងបានប្រើប្រាស់នូវថ្នាំបញ្ចុះលាមកមួយចំនួន ប៉ុន្ដែវាគ្រាន់តែធ្វើឲ្យស្រួលខ្លួន មួយគ្រាប៉ុណ្ណោះ។ ទីបំផុតគាត់ក៏បានមកកាន់់មន្ទីរពេទ្យ ដើម្បីឲ្យគ្រូពេទ្យជួយព្យាបាលជំងឺ។

យ៉ាងណាមិញ ការធើ្វតេស្តបានបញ្ជាក់ថា លាមក នេះត្រូវបានទុកអស់រយៈពេលរាប់ខែរាប់ឆ្នាំ ទើបបណ្ដាលឲ្យពោះវៀនរីកហើមបែបនេះ។ លោកវេជ្ជបណ្ឌិត យិន ឡូ បាននិយាយថា ការវះកាត់យកលាមក នេះចេញពីផ្នែករាងកាយរបស់បុរសនេះ គឺត្រូវចំណាយអស់រយៈពេល បីម៉ោង។ បន្ទាប់ពីមានការវះកាត់ពោះវៀនចេញហើយ ក្រុមគ្រូពេទ្យបានដេរភ្ជាប់នៅចុងទាំងសងខាង ដើម្បីកុំអោយវាធ្លាយចេញមកក្រៅ។

គួរបញ្ជាក់ថា ជំងឺ Hirschsprung នេះគឺអាចកើតមានឡើងលើម្នាក់ ក្នុងចំណោមទារក ៥ ០០០ នាក់។ ហើយភាគច្រើនបុរស គឺមានអត្រាខ្ពស់ជាងគេក្នុងកើតមានជំងឺនេះ។

លើសពីនេះទៀត ជំងឺមួយនេះអាចកើតឡើង ដោយសារតែអ្នកជំងឺអាចពាក់ព័ន្ធនឹង ការកើតមិនគ្រប់លក្ខណៈ និងជំងឺបេះដូងផ្សេងៗ។ សម្រាប់ជំងឺនេះជួនកាលអាចបង្ហាញយ៉ាងច្បាស់ៗនៅពេលដែលទារកទើបនឹងកើត ឬពេលខ្លះវាទាល់តែទារកនោះ មានអាយុច្រើនបន្ដិច៕

រូបភាពគ្រូពេទ្យ និងលាមក ដែលវះកាត់ចេញមក ដែលមានទំងន់ប្រមាណ ១២.៧ គីឡូក្រាម
រូបភាព លាមក ដែលវះកាត់ចេញពីពោះ

ប្រភព៖ ឌេលីម៉ែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]