ពេលខ្លះ អ្នកធ្លាប់តែគិតថា បុរស ជាមនុស្សម្នាក់ដែលរឹងមាំ និងមិនងាយធ្វើរឿងមួយចំនួន ដូចជាមនុស្សស្រី ត្រូវទេ? គំនិតនេះ ពិតជាខុសហើយ គឺតាមការពិតទៅ មនុស្សប្រុស​មួយចំនួន ក៏ចូលចិត្តធ្វើនូវរឿង ដែលអ្នកមិនដែលដឹង ហើយបើអ្នកដឹងហើយ អាចជាស្លុតចិត្ត និងភ្ញាក់ផ្អើលបាន។

ដឹងអត់ថា រឿងសម្ងាត់របស់បុរស ដែលនារីមិនដែលដឹង មានអ្វីខ្លះ?

១) បុរសក៏ចេះនិយាយដើមគេដែរ៖ អ្នកណាថា បុរសមិនចេះនិយាយដើមគេនោះ? គ្រាន់តែ ការនិយាយដើម គឺមានកម្រិត មិនមែនហូរហែ ដូចជាមនុស្សស្រី។ ជាពិសេស រឿងដែល បុរសនៅពេល ជួបជុំគ្នា តែងតែនិយាយលេង ពីរឿងភាពកាច របស់ប្រពន្ធរបស់ពួកគេ។ 

២) លួចប្រើផលិតផលមិត្តស្រីពេលខ្លះ៖ ប្រសិនបើអ្នក ទុកចោល នូវគ្រឿងសម្អាងដែលមានតម្លៃ ដូចជាក្រែមលាបមុខ និងសាប៊ូកក់សក់ អ្នកត្រូវដឹងថា មិត្តប្រុសរបស់អ្នកនឹង អាចលួចសាក និងប្រើវាដែរ ហើយត្រូវចាំទុកថា ពេលរូបគេប្រើ គឺគេមិនសារភាពដាច់ខាត ព្រោះគេអៀន នៅពេលប្រាប់រឿងបែបនេះទៅអ្នក។ ការសាកប្រើ ផលិតផល របស់មនុស្សស្រី ម្តងម្កាល មិនមែនមានន័យថា បុរសរូបនោះ គេជាចរិតស្រីនោះទេ តែគេគ្រាន់តែ ចង់ដឹងថា ក្លិន និងគុណភាព នៃផលិតផលនោះបែបណាតែប៉ុណ្ណោះ។

៣) ច្រៀងក្នុងបន្ទប់ទឹក៖ បុរសមួយចំនួន នៅពេលងូតទឹក ពួកគេតែងតែច្រៀងលេង ដើម្បីលំហែអារម្មណ៍ ដែលចំណុចនេះ ពិតជាដូចជា មនុស្សស្រីខ្លាំងណាស់។ អ្នកណាថា បុរសមិនចេះច្រៀងលេង ពេលងូតទឹកនោះ?

៤) ចូលចិត្តថតរូបលេង៖ នៅពេលណា ដែលមានអារម្មណ៍ល្អ បុរសៗ តែងតែចូលចិត្តថតរូបលេង នៅមុខកញ្ចក់ ជាមួយនឹងស្ទាយគ្រប់យ៉ាង តាមអ្វីដែលគេអាចធ្វើទៅបាន​មិនចាញ់នារីប៉ុន្មានទេ។

៥) ចូលចិត្តកត់ត្រា៖ ការសរសេរកំណត់ហេតុ មិនមែនមានតែនារីនោះទេ បុរសក៏ចូលចិត្កកត់ត្រាដូចគ្នា។ ការធ្វើបែបនេះ វាជួយកាត់បន្ថយ នៃស្រ្តេស ដោះស្រាយបញ្ហា និងលាងជម្រះរាល់នូវគំនិត ដែលពួកគេមិនសប្បាយចិត្តបាន។

៦) កោរចិញ្ចើមតិចៗ៖ មិនថាតែ មនុស្សស្រីនោះទេ ដែលចូលចិត្តកោរចិញ្ចើម ដើម្បីឲ្យឃើញទម្រង់ចិញ្ចើមស្អាត សម្រាប់មនុស្សប្រុស ក៏ដូចគ្នា តែពួកគេ មិនមែនកោរខ្លាំងក្លានោះទេ ដោយពេលខ្លះ គ្រាន់តែកោរតិចៗ និង ដករោមចិញ្ចើមមួយចំនួនចេញ។

៧) ដុសខាត់ក្រចក៖ រឿងក្រចកនេះ គឺតាំងពីដើម គឺជាសកម្មភាពរបស់នារីនោះទេ តែនាពេលបច្ចុប្បន្ន បុរសក៏ចូលចិត្តថែរក្សាក្រចករបស់គេដែរ ដើម្បីឲ្យមានអនាម័យល្អ។

៨) ត្រាំពពុះសាប៊ូ៖ ភាគច្រើន អ្នកតែងតែឃើញក្នុងរឿង គឺនារីៗ តែងតែ សប្បាយរីករាយ លេងសប្បាយជាមួយនឹង ពពុះសាប៊ូ និង អានសៀវភៅបណ្តើរ ឬពេលខ្លះ ញ៉ាំស្រាក្រហមជាដើម។ តែតាមការពិតទៅ មិនមែនតែនារីនោះទេ ដែលចូលចិត្តបែបនេះ សូម្បីតែបុរសក៏ចង់ធ្វើបែបនេះដែរ ព្រោះថា ការធ្វើបែបនេះ អាចធ្វើឲ្យពួកគេ លំហែអារម្មណ៍ ពីការនឿយហត់បាន។

៩) ចូលចិត្តដើរទិញទំនិញ ដូចមនុស្សស្រីដែរ៖ មនុស្សប្រុសក៏ចូលចិត្ត ដើរផ្សារ ទិញទំនិញ ឬដើរទិញសម្លៀកបំពាក់ថ្មីៗដែរ។ វាពិតជារំភើបចិត្តណាស់ នៅពេលបាន ស្លៀកសម្លៀកបំពាក់អាវថ្មី ជាពិសេស ការបានពាក់អាវថ្មី ហាក់ដូចជា មានទំនុកចិត្តខ្ពស់ លើខ្លួនឯង។

១០) ចម្អិនអាហារ៖ កុំថាណា បុរសខ្លះ ធ្វើម្ហូបចង់ឆ្ងាញ់ជាងមនុស្សស្រីទៀត តែក្នុងនោះ ក៏មានបុរសខ្លះ ខ្ចិលក្នុងការធ្វើម្ហូបដូចគ្នា។ ដូច្នេះរឿងធ្វើម្ហូប ក៏មានមនុស្សប្រុសភាគច្រើន ចូលចិត្តធ្វើ និងជំនាញមិនធម្មតានោះទេ។

១១) ហាត់Yoga (យូហ្កា)៖ តាមការពិតទៅ យូហ្កា មិនមែនមានតែនារីនោះទេ ដែលអាចហាត់បាន គឺមនុស្សប្រុសក៏អាច ហាត់បានដែរ គ្រាន់តែបច្ចុប្បន្ន មានក្នុងចំនួនតិចបំផុត ព្រោះ មនុស្សប្រុស ខ្លាចមនុស្សស្រី បង្អាប់ ពេលពួកគេ ចូលទៅហាត់។ ការ ហាត់យូហ្កា គឺអាចជួយឲ្យ រាងកាយ អារម្មណ៍បានស្រស់ថ្លា បានយ៉ាងល្អ ហើយទាំងស្រី ទាំងប្រុស ក៏អាចហាត់បានផងដែរ។

ទាំងនេះ គឺរឿងមួយចំនួន ដែលអ្នកមិនដឹងពីមនុស្សប្រុស អាចនិយាយបានថា ជារឿងសម្ងាត់ ដែលបុរសមួយចំនួន ចូលចិត្តធ្វើ តែមិនសូវហ៊ាននិយាយ៕

ប្រភព៖living.alot.com &providr.com & brightside.me

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]