ភ្នំពេញ)៖ តារាចម្រៀងបែបយុវវ័យ លោក STEP បន្ទាប់ពីទទួលបានជោគជ័យ ក្នុងការចេញបទចម្រៀង កាលពីអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនេះ រួចមក នៅពេលនេះ លោកបានចេញបទថ្មីមួយទៀត មានចំណងជើងថា «សុំមួយនាទីជាសង្សារ» ជាប្រភេទបទចម្រៀង បែបមនោសញ្ចេតនា ស្នេហា កម្សត់ ត្រូវចិត្តយុវវ័យ។

បទ «សុំមួយនាទីជាសង្សារ» មាននៅក្នុងផលិតកម្ម រស្មីហង្សមាស ដោយបទនេះស្មាដៃថ្មីមួយទៀត ច្រៀងដោយ STEP, និពន្ធទំនុកច្រៀង និង Melody ដោយ STEP ហើយនិពន្ធបទភ្លេងដោយ មាស សុគន្ធ។ បទ«សុំមួយនាទីជាសង្សារ» ដែលជាបទចម្រៀងបែបមនោសញ្ចេតនា ធ្វើឲ្យមានការទាក់ទាញចំណាប់អារម្មណ៍ពីមហាជនជាច្រើន ជាពិសេសនោះ គឺយុវវ័យ ព្រោះថាបទនេះមានសាច់ភ្លេងល្អ ពីរោះគួរឲ្យចាប់អារម្មណ៍ និងត្រូវសាច់រឿងស្នេហារបស់យុវវ័យ នាពេលបច្ចុប្បន្ននេះ។

«មួយថ្ងៃៗបានត្រឹមតែស្រមៃថា បើសិនជាអាចក្លាយជាសង្សារគេ មិនដឹងជារីករាយយ៉ាងណាទៅ! ប្រាកដជាថ្នាក់ថ្នមគេមិនឲ្យទាស់ចិត្តឡើយ។ តែវានៅតែជាការស្រមៃ!» នេះគឺជាខ្លឹមសារ និងអត្ថន័យដ៏សំខាន់មួយ ដកស្រង់ចេញពីបទ «សុំមួយនាទីជាសង្សារ»។

ចង់ដឹងបទ «សុំមួយនាទីជាសង្សារ» ដែលជាការបកស្រាយរបស់ STEP មានភាពទាក់ទាញកម្រិតណា សូមស្ដាប់ទាំងអស់គ្នា៖

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

STEP