ភ្នំពេញ៖ ចាន់ វឌ្ឍនាកា បានបង្ហាញចំណាប់អារម្មណ៍រីករាយយ៉ាងខ្លាំង ក្រោយពីបានមកដល់ទឹកដីព្រះរាជាណាចក្រកម្ពុជាវិញ ដែលជាការកោះហៅចូលរួមក្រុមជម្រើសជាតិត្រៀមប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមឥណ្ឌូនេស៊ី នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។

អ្វីដែលធ្វើឲ្យ ចាន់ វឌ្ឍនាកា កាន់តែត្រេកអរទៀតនោះ គឺរូបគេបានជួបជុំគ្រួសារវិញ ក្រោយពីមិនបានជួបគ្នាមួយរយៈធំ ដោយសារតែមានភារកិច្ចប្រកបអាជីពជាកីឡាករបាល់ទាត់នៅប្រទេសជប៉ុន ដែលខ្សែប្រយុទ្ធវ័យក្មេងរូបនេះ លេងនៅក្នុងក្លិប Fujieda MYFC។

ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះ បានថ្លែងពីអារម្មណ៍របស់ខ្លួននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា «គ្មានអ្វីសប្បាយរីករាយជាងជួបជុំក្រុមគ្រួសារ និងញុាំអាហារពេលល្ងាចជាមួយគ្នានោះទេ អារម្មណ៍សប្បាយរីករាយក៏កើតឡើងភ្លាមៗ»

ចាន់ វឌ្ឍនាកា ត្រេកអរខ្លាំង ពេលបានមកដល់ប្រទេសកំណើត ជួបជុំគ្រួសារ
ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ទទួលទានអាហារពេលល្ងាចជាមួយក្រុមគ្រួសារ

គួរឲ្យដឹងថាផងដែរថា កាលពីល្ងាចមិញនេះ ចាន់ វឌ្ឍនាកា ក៏បានចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិជាលើកដំបូងផងដែរ ហើយការហ្វឹកហាត់បានប្រព្រឹត្តទៅយ៉ាងរលូន ដើម្បីត្រៀមប្រកួត លក្ខណៈមិត្តភាពអន្តរជាតិជាមួយក្រុមឥណ្ឌូនេស៊ី។

ក្រុមគោព្រៃកម្ពុជាមិនដែលឈ្នះ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី អស់រយៈពេល២០ឆ្នាំមកហើយ ដូច្នេះចាំមើលថា តើលើកនេះ លទ្ធផលនឹងទៅជាយ៉ាងណា ខណៈដៃគូប្រកួត បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ ដើម្បីត្រៀមខ្លួនប៉ះគ្នា នៅថ្ងៃទី០៨ ខាងមុខនេះ ដែលការប្រកួតនឹងចាប់ផ្តើមវេលាម៉ោង ៦:៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕ 

ចាន់ វឌ្ឍនាកា ក៏បានចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិជាលើកដំបូងផងដែរ
ការហ្វឹកហាត់បានប្រព្រឹត្តទៅយ៉ាងរលូន ដើម្បីត្រៀមប្រកួត លក្ខណៈមិត្តភាពអន្តរជាតិជាមួយក្រុមឥណ្ឌូនេស៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]