រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួសធ្ងន់​ដេក​សន្លប់​ស្តូក បន្ទាប់​ពី​ជិះ​ម៉ូតូ​ទៅ​បុក​ពីក្រោយ​រថយន្ត​របស់​តារា​កំប្លែង​នាយ​ក្រិន ដែល​ចត​ស្ងៀម​នៅ​ទល់មុខ​ហាង​ផឹកស៊ី​របស់​ខ្លួន ស្ថិត​នៅ​តាម​ផ្លូវ​២០០៤ ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​វេលា​ម៉ោង​០៨​និង​១៥​នាទី យប់​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៧ ។

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បង្ក​ឡើង​ដោយ​ម៉ូតូ​១​គ្រឿង​ម៉ាក ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BL-០៣៦០ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ ។ ចំណែក​រថយន្ត​ដែល​ចត​ស្ងៀម​ម៉ាក កាម​រី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២B-៦២៣៣ ជា​រថយន្ត​របស់​ឈ្មោះ ទេស សុខ​ជន ហៅ​នាយ​ក្រិន តារា​កំប្លែង​នៅ​ក្រុម​នាយ​កុយ ។ តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ បុរស​ម្នាក់​ជិះ​ម៉ូតូ ស្មាស់​វី តាម​ផ្លូវ​២០០៤ ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​របស់​នាយ​ក្រិន ដែល​ចត​នៅ​ទុល​មុខ​ហាង​ផឹកស៊ី​របស់​នាយ​ក្រិន ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ​ដួល​បាក់​ធ្មេញ និង​ប៉ោង​ភ្នែក ចំណែក​ម៉ូតូ​ខ្ទេច​ផ្នែក​ខាង​មុខ​ទាំងស្រុង ។ ដោយឡែក​រថយន្ត​បែក​ស្តុ​ប​ម្ខាង ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ខាង​ម៉ូតូ ស្មាស់​វី ត្រូវ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​មក​ដឹក​យក​ទៅ​ព្យាបាល តែ​មិន​ព្រម​ឡើង​រថយន្ត​ទៅ​សង្គ្រោះ​ទេ សុខចិត្ត​ឡើង​ជិះ​ម៉ូតូឌុប​ទៅ​ពេទ្យ​ដោយ​ខ្លួនឯង ។ ចំណែក​រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​នគរបាល​ចុះ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ រង​ចាំ​ដោះស្រាយ​ពេល​ក្រោយ ៕

ស្រវឹងស្រា​ជិះ​ម៉ូតូ​បុក​រថយន្តនាយ​ក្រិន​ដួល​បាក់​ធ្មេញ
មុន​កើតហេតុ បុរស​ម្នាក់​ជិះ​ម៉ូតូ ស្មាស់​វី តាម​ផ្លូវ​២០០៤ ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​ជ្រុល​ទៅ​បុក​រថយន្ត​របស់​នាយ​ក្រិន ដែល​ចត​នៅ​ទុល​មុខ​ហាង​ផឹកស៊ី​របស់​នាយ​ក្រិន ចំ​ពីក្រោយ​ពេញទំហឹង
ជន​រង​គ្រោះ​ខាង​ម៉ូតូ ស្មាស់​វី ត្រូវ​រថយន្ត​សង្គ្រោះ​របស់​គ្លីនិក​ឯកជន​មក​ដឹក​យក​ទៅ​ព្យាបាល តែ​មិន​ព្រម​ឡើង​រថយន្ត​ទៅ​សង្គ្រោះ​ទេ សុខចិត្ត​ឡើង​ជិះ​ម៉ូតូឌុប​ទៅ​ពេទ្យ​ដោយ​ខ្លួនឯង

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយ ក្រិន