បរទេស៖ អតីតខែ្សបម្រើរបស់ក្លិប Newcastle កីឡាករ Cheick Tiote បានបាត់បង់ជីវិត នៅអាយុ៣០ឆ្នាំ ដោយសារគាំងបេះដូង អំឡុងពេលហ្វឹកហាត់ក្នុងប្រទេសចិន។

កីឡាកររូបនេះ បានចំណាយពេល៧ឆ្នាំ ជាមួយក្រុម Newcastle និងក្រុមជម្រើសជាតិកូតឌីវ័រ ហើយបានបង្ហាញខ្លួនចំនួន១៥០ប្រកួត បួករួមទាំង៣រដូវកាលចុងក្រោយរបស់គេផងដែរ។

ខែ្សបម្រើការពាររូបនេះ បានចូលរួមជាមួយក្រុមស្ថិតក្នុងក្របខណ្ឌទី២ របស់ប្រទេសចិន Beijing Enterprises កាលពីខែកុម្ភៈ កន្លងទៅ។  

កីឡាករ Tiote អំឡុងពេលលេងឲ្យ Newcastle
កីឡាករ Tiote អំឡុងពេលលេងឲ្យ Newcastle

លោក Emanuele Palladino ដែលជាអ្នករាយការណ៍នៃព័ត៌មាននេះ បាននិយាយថា៖ «វាគឺជារឿងដ៏សោកស្ដាយជាទីបំផុត ដែលខ្ញុំអាចបញ្ជាក់បានថា Cheick Tiote បានទទួលមរណៈភាព បន្ទាប់ពីរូបគេបានគាំងបេះដូង អំឡុងពេលហ្វឹកហាត់»។

«ពួកយើងមិនអាចនិយាយអ្វីទៀតនោះទេ ក្នុងពេលនេះ ហើយយើងបានស្នើសុំឲ្យមានការគោរពដល់គ្រូសាររបស់គេ ក្នុងគ្រាដ៏សោកសៅនេះ។ ពួកយើងសុំនូវការចូលរួមរំលែកទុក្ខពីអ្នកទាំងអស់គ្នា» ។

កើតក្នុងប្រទេសកូតឌីវ័រ Tiote គឺជាផ្នែកមួយក្នុងក្រុមជម្រើសជាតិដែលបានឈ្នះជើងឯកទ្វីបអាហ្រ្វីក ក្នុងឆ្នាំ២០១៥។

រូបគេបានចាប់ផ្ដើមអាជីពបាល់ទាត់នេះឡើងក្នុងប្រទេសបែលហ្ស៊ិក ពោលគឺក្នុងក្រុម Anderlecht ក្នុងឆ្នាំ២០០៥ មុនពេលផ្លាស់ទៅលេងក្នុងប្រទេសហូឡង់ ក្រុម FC Twente ដែលរួបគេបានបង្ហាញខ្លួនបាន៨៦ប្រកួត ហើយបានឈ្នះជើងឯកលីកនៅទីនោះក្នុងរដូវកាល ២០០៩-២០១០។

Tiote បានចូលរួមជាមួយ Newcastle ក្នុងឆ្នាំ២០១០ ក្នុងតម្លៃ ៣.៥លានផោន (ជាង៤លានដុល្លារ) ។ ក្រោយមក កីឡាកររូបនេះ ក៏បានសម្រេចទៅលេងនៅប្រទេសចិនកាលពីដើមឆ្នាំ២០១៧នេះ ពោលគឺកាលពីខែកុម្ភៈកន្លងទៅ ដោយផ្លាស់ទៅក្រុម Beijing Enterprises Group FC ក្នុងតម្លៃមួយដែលបិទជិតនិងសម្ងាត់៕  

Tiote អំឡុងពេលហ្វឹកហាត់ឲ្យ Newcastle
ក្លិប Newcastle ចូលរួមរំលែកទុក្ខដល់ការស្លាប់របស់ Tiote
Tiote ស៊ុតចូល១គ្រាប់ ក្នុងការប្រកួតដែល Newcastle តាមស្មើ Arsenal ៤-៤​ កាលពីឆ្នាំ២០១១

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]