ភ្នំពេញ៖  តើមានដឹងទេថា តារា​ចម្រៀង​ស្រី​និយម​លេងខ្លួន បែបបរទេស កញ្ញា ទេព បូព្រឹក្ស ក្នុង​ការ​ប្រគុំ​តន្ត្រី​មួយ​លើកៗ​ ត្រូវ​ការ​ចំណាយលើ​ សម្លៀក​បំពាក់​ថ្មីអស់ប៉ុន្មាន?

តារា​ចម្រៀង​ កញ្ញា ទេព បូព្រឹក្ស ត្រូវ​បាន​គេចាត់​ចូល​ជា​តារា​ ចម្រៀង​ដែល​និយម លេងក្បាច់​រាំ និង​ស្លៀក​ពាក់​ប្លែក​ៗ។ សំលៀក​បំពាក់​របស់​នាង​ ត្រូវ​គេ​លើក​ឡើង​ថា​ មាន​តម្លៃ​ថ្លៃ ​និង​ច្នៃ​បាន​ស្រស់​ស្អាត។ក្នុង​ការ​ប្រគុំ​តន្ត្រី​មួយ​លើកៗ​ នាង​ត្រូវ​ការ​ត្រៀម​សម្លៀក​បំពាក់​ថ្មី​មិន​ក្រោម​បី​ឈុត​ទេ។

តារា​ចម្រៀង​ដែល​និយម លេងក្បាច់​រាំ និង​ស្លៀក​ពាក់​ប្លែក​ៗ ទេព បូ​ព្រឹក្ស ​បានលើក​ឡើង​ថា សម្លៀក​​បំពាក់​​របស់​នាង​​ពេល​ខ្លះ​ អាច​មាន​ដល់​៥០០ដុល្លារ​អាមេ​រិក ឬ​លើស​ជាង​នេះ​បន្តិច​ដូច​ជា​អាវ​បែប​រោម​សត្វ​ជា​ដើម​។ នាង​ថា​​ការចំ​ណាយ ស​ម្រាប់​សម្លៀក​បំពាក់​របស់​នាង​ឡើង​ខ្ពស់ បូក​រួម​ទាំង​ការ​ច្នៃ​សម្លៀក​បំពាក់ ​សម្រាប់​ក្រុម​រាំ​ក្តី​។

តារា​ចម្រៀង​រូប​នេះ​ប​ញ្ជាក់​ដែរ​ថា ក្រុម​រាំ​របស់​នាង​អាច​ស្លៀក​សម្លៀក​ បំពាក់​ដដែល​បាន​ឡើង​ឆាក​បាន​ប៉ុន្តែ​នាង​ ជា​អ្នក​ច្រៀង​ត្រូវ​ធ្វើ​ការ​ផ្លាស់​ប្តូ​ញឹក​ញាប់​ ប៉ុន្តែ​គ្រប់​ការ​ឡើង​ច្រៀង​នានា​មិន​មែន​សុទ្ធ​តែ​ថ្លៃ​រហូត​នោះ​ដែរ ពេល​ខ្លះ​នាង​និង​ក្រុម​ការ​ងារ​នាង​បាន​ជួយ​ឆ្នៃសម្លៀក​បំពាក់​ឲ្យ​នាង​កាន់​តែ​ ទាក់​ទាញ​ដោយមិន​ចំណាយ​ថវិ​កា​ខ្ពស់​។ នាង​ថា​សម្លៀក​បំពាក់​នាង​ត្រូវ​បាន​បញ្ជា​ទិញ​ពី​បរ​ទេស បូក​រួម​ទាំង​ការ​ច្នៃ​ម៉ូត ​របស់​អ្នក​ជំនាញ​ក្នុង​ស្រុក​ផង​ដែរ​។

ទោះ​ជា​យ៉ាង​ណា ​នាង​មិន​បាន​ទូទាត់​សរុប​ទេ​ថា​ តើ​ក្នុង​មួយ​ឆ្នាំៗ​នាង​បាន​ចំណាយ​លើ​ការ​ស្លៀក​ពាក់​ អស់​ចំនួន​ប៉ុន្មាន​។ នាង​ថា​ការ​ច្រៀង​ពិរោះ ក្បាច់​រាំ​រស់​រវើក មិន​អាច​គ្រប់​គ្រាន់​សម្រាប់​តារា​ចម្រៀង​ទេ​គឺ​ ត្រូវ​មាន​ការ​តុប​តែង និង​ស្លៀក​ពាក់​ស្អាត ប្លែក​ពី​តារា​ចម្រៀង​ដទៃ​។

សូមជម្រាបថា តារា​ចម្រៀង​ស្រី ​និយម​លេងខ្លួនបែបបរទេស ​កញ្ញា ទេព បូព្រឹក្ស បញ្ជាក់ពីការល្បីទិញផ្ទះវីឡាកូនកាត់ តម្លៃជាង១សែនដុល្លារ គឺជា​ប្រាក់ខ្លះ​បាន ពីការ​សន្សំ​បានពី​ការងារ​សិល្បៈ​របស់ខ្លួន និងប្រាក់​មួយ​ចំនួន​ធំ​ គឺជា​របស់​ប៉ាម៉ាក់​ ចំណែកលុយទិញឡាន បានពីសន្សំក្នុងការងារសិល្បៈ ៕

កញ្ញា ទេព បូព្រឹក្ស ក្នុង​ការ​ប្រគុំ​តន្ត្រី​មួយ​លើកៗ​ ត្រូវ​ការ​ចំណាយលើ​ សម្លៀក​បំពាក់​ថ្មី
សម្លៀក​​បំពាក់​​របស់​នាង​​ពេល​ខ្លះ​ អាច​មាន​ដល់​៥០០ដុល្លារ​អាមេ​រិក ឬ​លើស​ជាង​នេះ​បន្តិច​
សម្លៀក​​បំពាក់​​របស់​នាង​​ពេល​ខ្លះ​ អាច​មាន​ដល់​៥០០ដុល្លារ​អាមេ​រិក ឬ​លើស​ជាង​នេះ​បន្តិច​
តារា​ចម្រៀង​ស្រី​និយម​លេងខ្លួន បែបបរទេស កញ្ញា ទេព បូព្រឹក្ស

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស