(ភ្នំពេញ)៖ កីឡាករកំពុងមានភាពលេចធ្លោក្នុងក្រុមបាល់ទាត់ភ្នំពេញក្រោន កែវ សុខងន បានសម្ដែងក្ដីសប្បាយរីករាយក្រៃលែង បន្ទាប់ពីបានជាប់ជម្រើសជាតិកម្ពុជាជាថ្មី។ ទន្ទឹមជាមួយគ្នានេះ គេក៏បានប្ដេជ្ញាចិត្តព្យាយាមហ្វឹកហាត់ និងធ្វើឲ្យបានល្អ ដើម្បីស្ដារកេរ្ដិ៍ឈ្មោះ នៅក្នុងការប្រកួតលក្ខណៈអន្ដរជាតិ នាពេលឆាប់ៗខាងមុខផងដែរ។

កែវ សុខងន បានលើកឡើងថា ដោយសារមានការជំរុញគាំទ្រពីក្រុមគ្រួសារ ទើបខ្លួនមានឱកាសជាប់ជម្រើសជាតិឡើងវិញ ដោយហេតុនេះ ខ្លួននឹងព្យាយាមធ្វើឲ្យបានល្អ មិនឲ្យអ្នកផ្ដល់កម្លាំងចិត្ដអស់សង្ឃឹមឡើយ។ អតីតកីឡាករក្លឹបបឹងកេតរូបនេះបន្ដថា «បើសិនខ្ញុំមានឱកាសជាប់ជម្រើស ១១នាក់ដំបូងជួយក្រុមគោព្រៃកម្ពុជាយើង ខ្ញុំនឹងខំប្រឹងរកគ្រាប់បាល់ឲ្យបាន ហើយបង្ហាញស្នាដៃខ្ញុំមានឲ្យអស់ ១០០%»។

សូមរំឮកថា កីឡាករធ្លាប់មានប្រវត្តិទៅលេងនៅលីគថៃ កែវ សុខងន បានអាក់ខានជាប់ជម្រើសជាតិប្រមាណរយៈពេល ៥ឆ្នាំមកហើយ។ ប៉ុន្ដែក្រោយបង្ហាញទម្រង់លេងល្អក្នុងលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ ក៏បានទាក់ចិត្តគ្រូជម្រើសជាតិលោក Leonardo Vitorino នឹងកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិ ដើម្បីត្រៀមប្រកួតមិត្តភាពទល់នឹងឥណ្ឌូនេស៊ី នាថ្ងៃទី៨ ខែមិថុនាខានស្អែក នឹងការប្រកួតផ្លូវការជាមួយអាហ្វហ្គានីស្ថាន នៅក្នុងវគ្គជម្រុះពានរង្វាន់អាស៊ី AFC Asian Cup 2019 នៅថ្ងៃទី១៣ ខែមិថុនាខាងមុខ លើទីលានពហុកីឡដ្ឋានជាតិ៕

កែវ សុខ​ងន ប្ដេជ្ញាចិត្តព្យាយាមហ្វឹកហាត់ និងធ្វើឲ្យបានល្អ ដើម្បីស្ដារកេរ្ដិ៍ឈ្មោះ នៅក្នុងការប្រកួតលក្ខណៈអន្ដរជាតិ

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]