កូរ៉េខាងត្បូង៖ ថ្មីៗនេះសមាជិកម្នាក់ របស់ក្រុមចម្រៀងបុរសកូរ៉េ GOT 7 នោះគឺលោក Jackson ត្រូវបានបណ្តាអ្នកនិយមលេងបណ្តាញសង្គមជាច្រើន កោតសរសើរលោកមិនដាច់ពីមាត់ ដោយសារតែភាពទទួលខុសត្រូវ និងការយកចិត្តទុកដាក់ចំពោះអ្នកគាំទ្ររបស់លោក ក្នុងអំឡុងពេលប្រគុំតន្រ្តី GOT7’s NESTIVAL Concert។

Jackson សមាជិកក្រុម GOT7

នេះបើយោងតាមវីដេអូដែលត្រូវបានគេផ្សព្វផ្សាយ ស្ទើរតែពេញបណ្តាញសង្គម បានឲ្យឃើញថា លោក Jackson បានទាត់ប៉េងប៉ោងធំមួយទៅកាន់អ្នកគាំទ្រឲ្យរុញបន្តគ្នាលេង ដើម្បីបង្កបរិយាកាសក្នុងការប្រគុំតន្រ្តី ឲ្យកាន់តែមានភាពសប្បាយរីករាយ ប៉ុន្តែដោយសារតែលោកទាត់ប៉េងប៉ោងនោះមានកម្ពស់ទាបពេក ទើបបណ្តាលឲ្យបុកចំកណ្តាលមុខពេញៗរបស់អ្នកគាំទ្រស្រីម្នាក់ ដែលកំពុងតែឈរស្រែកនៅខាងក្រោមឆាកដោយអចេតនាតែម្តង។

យ៉ាងណាមិញ ខណៈឃើញបែបនោះ លោក Jackson មិនបានខ្វល់ថាខ្លួនកំពុងតែសម្តែងជាមួយក្រុមនៅលើឆាកឡើយ ដោយលោកបានស្ទុះលោតចុះពីលើឆាកភ្លាមៗ ដើម្បីទៅត្រួតពិនិត្យ មើលមុខអ្នកគាំទ្ររបស់ខ្លួន ដោយព្រួយបារម្ភខ្លាចថានាងនឹងមានរបួស រហូតដល់លោកប្រាកដចិត្តថា នាងមិនបានកើតអ្វីហើយ ទើបលោកឡើងទៅលើឆាកដើម្បីបន្តការសម្តែងវិញ៕

តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Jackson សមាជិកក្រុម GOT7
ក្រុម GOT7

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]