បរទេស៖ អតីតខែ្សការពាររបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Partice Evra បានបង្ហើបរឿងដែលថា រូបគេនៅតែប្រកបអាជីពជាកីឡាករបាល់ទាត់ស្របពេលដែលខ្លួនមានវ័យ៣៦ឆ្នាំហើយ គឺដោយសារតែ កីឡាកររូបនេះមានបងប្អូនប្រុសស្រីចំនួនដល់ទៅ២៤នាក់ ដែលគេត្រូវចិញ្ចឹមតទៅទៀត។

Evra បានចំណាយពេល៨ឆ្នាំ នៅ Manchester United ចន្លោះពីឆ្នាំ២០០៦ ដល់២០១៤ ហើយបុរសសញ្ជាតិបារាំងរូបនេះ បានវិលត្រលប់មកកាន់ទឹកដី Old Trafford កាលពីយប់មិញ ក្នុងការប្រកួតថែ្លងអំណរគុណដល់ Michael Carrick។ 

បុរសវ័យ៣៦ឆ្នាំ ដែលសព្វថៃ្ងកំពុងប្រកបអាជីពនៅក្លិបបារាំង Marseille បានចាប់ដៃគ្នាឡើងវិញជាមួយកីឡាករ Man Utd ឈុតឆ្នាំ២០០៨ ដើម្បីលេងទល់នឹងក្រុម All Stars ក្នុងការប្រកួតមិត្ដភាពមួយដើម្បីថែ្លងអំណរគុណដល់កីឡាករ Carrick ដែលបានចំណាយពេលនៅជាមួយក្លិបម្ចាស់ពានលីកអង់គ្លេស២០សម័យ អស់រយៈពេល១១ឆ្នាំកន្លងមកនេះ។ 

Evra ត្រលប់មកកាន់ Old Trafford ដើម្បីធើ្វការប្រកួតមិត្ដភាពកាលពីយប់មិញ
Evra ត្រលប់មកកាន់ Old Trafford ដើម្បីធើ្វការប្រកួតមិត្ដភាពកាលពីយប់មិញ

Carrick បានចុះកុងត្រាបន្ដនៅក្លិបបិសាចក្រហម Manchester United រយៈពេល១រដូវកាលទៀត ហើយ Evra ជឿថា អតីតខែ្សការពាររបស់ក្រុមជម្រើសជាតិអង់គ្លេស នឹងដើរតាមគន្លងរបស់គេ ក្នុងការប្រកបអាជីពបាល់ទាត់ក្នុងរយៈពេលវែងតទៅមុខទៀត។

Evra និយាយថា «ខ្ញុំសង្ឃឹមថារូបគេនឹងអាចលេងបានជាច្រើនឆ្នាំទៀត គេត្រូវតែដើរតាមគន្លងរបស់ខ្ញុំ។ ខ្ញុំនៅតែលេង ដោយសារតែខ្ញុំមានបងប្អូនប្រុសស្រី២៤នាក់ ដែលត្រូវចិញ្ចឹម ដូច្នេះហើយខ្ញុំមិនអាចឈប់បានទេ ខ្ញុំត្រូវតែរត់» ៕ 

Evra និង Carrick អំឡុងការប្រកួតកាលពីយប់មិញ
Evra និង Giggs កាលលើកពាន Champions League ឆ្នាំ២០០៨

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]