អីុតាលី៖ អ្នកចាំទីចាស់វស្សា Gianluigi Buffon ថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចហើយ សម្រាប់ឱកាសជាលើកចុងក្រោយ នៃការឈ្នះពានរង្វាន់ធំជាងគេក្នុងទ្វីបអឺរ៉ុប Champions League បន្ទាប់ពីចាញ់ Real Madrid ៤-១ ក្នុងវគ្គផ្ដាច់ព្រ័តកាលពីថៃ្ងសៅរ៍កន្លងទៅ។

Buffon បាននិយាយប្រាប់ដល់សារព័ត៌មាន Sky Sport ក្នុងប្រទេសអីុតាលីថា៖ «ខ្ញុំនៅសល់កុងត្រា១ឆ្នាំទៀត ដូច្នេះវាមានន័យថា ខ្ញុំនៅសល់ឱកាស១លើកទៀតដែរ សម្រាប់ឈ្នះពានរង្វាន់ Champions League ។ ពិតណាស់ វាជារដូវកាលល្អបំផុតសម្រាប់ក្រុម ព្រោះយើងបានធ្វើរឿងដែលមិនគួរឱ្យជឿ ប៉ុន្តែសោកស្ដាយ យើងមិនអាចគ្រប់គ្រងវាបាន»

Buffon ថាខ្លួននៅសល់ឳកាស១ឆ្នាំទៀតទេ ក្នុងការឈ្នះ Champions League
Buffon មានការសោកស្ដាយ ក្រោយចាញ់ Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត Champions League កាលពីថៃ្ងសៅរ៍

បុរសដែលឈ្នះសឹងគ្រប់ពាន តែមិនដែលបានស្គាល់រសជាតិពាន UEFA Champions League បានបង្ហើបឱ្យដឹងថា ខ្លួនអាចនឹងចូលនិវត្តន៍នៅរដូវកាលក្រោយឆ្នាំ២០១៨ ពោលគឺក្រោយពេលបញ្ចប់ព្រឹត្ដិការណ៍ World Cup ឆ្នាំក្រោយនៅប្រទេសរុស្សី។ 

អ្នកចាំទីជម្រើសជាតិអីុតាលីរូបនេះ បានឈ្នះពានចំនួន២២ដងក្នុងអាជីពរបស់គេ បូកទាំងពានរង្វាន់ពិភពលោក FIFA World Cup ផងដែរ។ ដោយឡែកចំពោះពានរង្វាន់ Champions League វិញ រូបគេបានត្រឹមជើងឯករងប៉ុណ្ណោះ​ ចំនួន៣ដង៕

Buffon និងមិត្ដរួមក្រុម មានការសោកស្ដាយ ក្រោយចាញ់​ Real Madrid វគ្គផ្ដាច់ព្រ័ត Champions League

ប្រភព៖ Goal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]