អេស្ប៉ាញ៖ Cristiano Ronaldo បង្អួតម៉ូតសក់ថ្មី អបអរសាទរ ក្រោយក្លាយជាវីរៈបុរសជួយ Real Madrid ឈ្នះពានរង្វាន់ UEFA Champions League នាឆ្នាំ២០១៧នេះ។

ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះ បានអបអរជ័យជំនះ ដោយបង្ហោះរូបភាពម៉ូតសក់ថ្មី នៅក្នុងបណ្តាញសង្គម Instagram ហើយបានសួរអ្នកគាំទ្ររបស់ខ្លួនថា «តើអ្នកចូលចិត្តវាទេ?» ។

កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បានកាត់សក់ឲ្យនៅខ្លីរាបស្មើ ហើយថែមទាំងលុបពណ៌សក់ទង់ដែងពីមុនចោលទៀតផង។ បន្ថែមពីនេះទៀត ម៉ូតសក់ថ្មីនេះ ក៏ទទួលបានការចាប់អារម្មណ៍ច្រើនពីអ្នកគាំទ្រផងដែរ។

គួររំលឹកផងដែរថា Ronaldo គឺជាគន្លឹះសំខាន់មួយក្នុងការប្រកួតវគ្គផ្តាច់ព្រ័តយប់ម្សិលមិញ ដោយកីឡាកររូបនេះ បានស៊ុតចូល២គ្រាប់ម្នាក់ឯងជួយ Real Madrid ឈ្នះ Juventus ក្នុងលទ្ធផល ៤-១ លើកពាន UEFA Champions League។

បន្ថែមពីនេះទៀត Ronaldo ក៏បានស៊ុតគ្រាប់ទី៦០០ នៅក្នុងអាជីពបាល់ទាត់របស់ខ្លួនផងដែរ ខណៈ Real Madrid វិញបង្កើតប្រវត្តិសាស្ត្រ គឺជាក្លិបដំបូងគេដែលអាចឈ្នះពាន Champions League នេះ២ឆ្នាំជាប់គ្នា៕ 

Cristiano Ronaldo បង្អួតម៉ូតសក់ថ្មី អបអរសាទរ ក្រោយក្លាយជាវីរៈបុរសជួយ Real Madrid ឈ្នះពានរង្វាន់ UEFA Champions League
Ronaldo គឺជាគន្លឹះសំខាន់មួយក្នុងការប្រកួតវគ្គផ្តាច់ព្រ័តយប់ម្សិលមិញ
Real Madrid បង្កើតប្រវត្តិសាស្ត្រ គឺជាក្លិបដំបូងគេដែលអាចឈ្នះពាន Champions League នេះ២ឆ្នាំជាប់គ្នា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]