យោងតាមភ្នាក់ងារប្រឹក្សាម៉ាកសញ្ញាដ៏ធំនៅលើពិភពលោក Interbrand បានឲ្យដឹងថា Samsung បានសម្រេចគោលដៅដ៏ធំមួយគួរឲ្យកត់សម្គាល់ ជាមួយការកើនឡើង 40% លើតម្លៃម៉ាកសញ្ញារបស់ខ្លួន។ ផ្អែកលើរបាយការណ៍ម៉ាកសញ្ញាពិភពលោកដ៏ល្អបំផុត ប្រចាំឆ្នាំរបស់ Interbrand បានវាយតម្លៃម៉ាកសញ្ញា Samsung ដល់ 32.9រយកោដិ ដុល្លារ កើនឡើង 40% ធៀបនឹងរបាយការណ៍ឆ្នាំ 2011ដែលខ្ពស់ជាងមធ្យមភាគក្នុង ឧស្សាហកម្មនេះ 16%។ ជាលទ្ធផលនៃដំណើរការដ៏ល្អវិសេសនេះ Samsung បាន ឈរនៅលំដាប់ទី 9 ក្នុងរបាយការណ៍ម៉ាកសញ្ញាពិភពលោកដ៏ល្អបំផុត កំណត់ទៅលើ 100 ម៉ាកសញ្ញាដែលល្អបំផុតរួមទាំងផ្នែកហិរញ្ញវត្ថុ ដោយកំណត់យកតែម៉ាកសញ្ញា ដែលមានការពេញនិយមខ្លាំងពីសំណាក់អតិថិជន និងលទ្ធភាពម៉ាកសញ្ញាដែលជួយ បង្កើនប្រាក់ចំណូលដល់ក្រុមហ៊ុនធំ។

ដោយទទួលបានជោគជ័យលើការលក់ទូរស័ព្ទ Smartphone របស់ខ្លួន Samsung បាន បង្កើនទីផ្សារប្រកួតប្រជែង ដើម្បីបង្កើតលក្ខណៈរួមគ្នានៃទូរស័ព្ទដែលអាចប្រើ អ៊ីនធឺណិតបាន។ ជាមួយទីផ្សារភាគហ៊ុន 19.1% Samsung បានក្លាយជាក្រុមហ៊ុន ឈានមុនគេលើការចែកចាយទូរស័ព្ទ Smartphone ក្នុងឆ្នាំ 2011 ដោយនាំមុខ ក្រុមហ៊ុន Apple និង Nokia ។ ផ្តើមចេញពីចំណុចខ្លាំងនេះ ឆ្នាំក្រោយក្រុមហ៊ុននឹង ពង្រីកឲ្យកាន់តែធំជាងនេះ។ ជាការពិត Samsung បានប្រកាសគម្រោងលក់ទូរស័ព្ទ Microsoft Windows និងកុំព្យូទ័រ Windows 8 ឲ្យដើរទន្ទឹមនឹងភាពជោគជ័យរបស់ Galaxy SIII និង Galaxy Note ស៊េរីថ្មីរបស់ខ្លួន។

កត្តានេះនឹងជួយជំរុញការតភ្ជាប់រវាងទូរស័ព្ទចល័ត Samsung ជាមួយឧបករណ៍តាមផ្ទះ ដូចជាទូរទស្សន៍ និងម៉ាស៊ីនបោកគក់ជាដើម ដើម្បីបង្កើនបទពិសោធន៍កាន់តែប្រសើរ ជូនអតិថិជន ទន្ទឹមនឹងម៉ាកសញ្ញាកំពុងរីកចម្រើន។ បន្ថែមលើនេះ Samsung ជាអ្នក ឧបត្ថម្ភដល់កីឡាអូឡាំពិកនៅទីក្រុង London ឆ្នាំ 2012 និង Torch Relay បានជួយ លើកតម្កើងម៉ាកសញ្ញាទៅដល់ប្រជាជន 14 លាននាក់ ដែលបានឃើញរថយន្តក្រុង មានបិទម៉ាកសញ្ញាក្នុងប្រទេសអង់គ្លេស។ ការភ្ញាក់ផ្អើលលើអ៊ីនធឺណិត ក៏ត្រូវបាន ផ្សព្វផ្សាយតាមរយៈភាពល្បីល្បាញនៃ Galaxy SIII និង Galaxy Note ដែលបាន បញ្ចូលទៅក្នុងពិធីបើកសម្ពោធកីឡាអូឡាំពិកនេះផងដែរ។

យោងតាមប្រសាសន៍លោក Gwihan Lee នាយកក្រុមហ៊ុនអេឡិចត្រូនិក Samsung ប្រចាំនៅឥណ្ឌូចិន ឲ្យដឹងថា ក្រុមហ៊ុនមានភាពរីករាយ បំផុតចំពោះចំណាត់ថ្នាក់ទី 9 ក្នុងតារាងម៉ាកសញ្ញាល្អបំផុតក្នុងពិភពលោក។ “ការខិតខំប្រឹងប្រែង និងការច្នៃប្រឌិតដ៏ច្រើនលើសលប់ បាននាំមកនូវជោគជ័យដ៏ ត្រចះត្រចង់ ដែលជំរុញទឹកចិត្តដល់យើងយ៉ាងខ្លាំងក្លា។ សម្រាប់ឆ្នាំខាងមុខ យើងនឹង បន្តបំពេញទិសដៅអាជីវកម្មរបស់យើងឲ្យស្របតាមទស្សនវិស័យ ‘បង្កើតការច្នៃប្រឌិត សម្រាប់អនាគតពិភពលោក’ តាមរយៈគម្រោងបង្កើនម៉ាកសញ្ញា និងការប្តេជ្ញានាំមក នូវការច្នៃប្រឌិតថ្មី និងអត្ថប្រយោជន៍ចំពោះទីផ្សារពិភពលោក។ ថ្មីៗនេះ ទោះបីជាមាន ការប្តឹងតវ៉ាជាមួយ Apple ក៏យើងនៅតែកំណត់គោលជំហរដ៏រឹងមាំក្នុងទីផ្សារសម្រាប់ ឆ្នាំ 2013 និងកំណត់ទស្សនវិស័យដើម្បីក្លាយជាម៉ាកសញ្ញាមួយស្ថិតក្នុងលំដាប់កំពូល ម៉ាកសញ្ញាទាំងប្រាំលើពិភពលោកត្រឹមឆ្នាំ 2020”។

ម៉ាកសញ្ញាពិភពលោកដ៏ល្អបំផុតត្រូវបានប្រកាសជារៀងរាល់ឆ្នាំដោយInterbrand ។ ការចាត់ចំណាត់ថ្នាក់របស់ Omnicom, Interbrand គឺជាភ្នាក់ងារប្រឹក្សាម៉ាកសញ្ញាលើ ពិភពលោក ដោយមានជំនាញលើសេវាកម្មម៉ាកសញ្ញាយ៉ាងធំទូលាយ រួមទាំង យុទ្ធសាស្រ្តម៉ាកសញ្ញា ការវិភាគម៉ាកសញ្ញា និងការវាយតម្លៃម៉ាកសញ្ញា។ បច្ចុប្បន្ននេះ Interbrand គឺស្ថិតក្នុងលំដាប់ភ្នាក់ងារប្រឹក្សាម៉ាកសញ្ញាដ៏ធំបំផុតរបស់ពិភពលោក ដោយបានពង្រីកទៅដល់ 42 ការិយាល័យ ក្នុង 28 ប្រទេស។

ដោយ ៖ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]