ភ្នំពេញ៖ នៅម៉ោងប្រមាណជិត១២ ពាក់កណ្តាលអាធ្រាតទៅហើយនោះ ភរិយារបស់ពិធីករល្បីឈ្មោះលោក ជា វណ្ណារិទ្ធ មានភាពស្រងាកចិត្តយ៉ាងខ្លាំង ដែលទំនងជាគេងមិនលក់ និងមិនអាចអត់ទ្រាំនឹងទង្វើដ៏គួរឲ្យហួសចិត្តបំផុតមួយ ទើបនាងបានធ្វើការបង្ហោះចែករំលែកអំពីបទពិសោធន៍ដែលបានជួបផ្ទាល់ ជូនទៅដល់មិត្តភក្តិនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាសាធារណៈ។

តាមរយៈគណនី Bella YaYa ដែលគេដឹងយ៉ាងច្បាស់ថាជារបស់ប្រពន្ធលោក ជា វណ្ណារិទ្ធ បានសរសេររៀបរាប់ដូចខាងក្រោមថា៖

«តឹងទ្រូងខ្លាំងណាស់!!

មិនអស់ចិត្តរឿងសណ្ឋាគារមួយ តែសុំមិនបញ្ចេញឈ្មោះ...

មានជនបរទេសម្នាក់មកទាក់ធ្វើក្លោងទ្វារប៉េងប៉ោង តែខ្ញុំមិនទទួលព្រោះហាងខ្ញុំមិនមានសេវាកម្មនេះ។ ខ្ញុំក៏អោយលេខគេអ្នកធ្វើ តែអ្នកធ្វើមិនចេះអង់គ្លេស ក៏អោយខ្ញុំជួយនិយាយ អ្នកធ្វើថាមិនធ្វើព្រោះគាត់ធ្លាប់ប៉ះសំដីនឹងសន្តិសុខចំណត...។

តែភ្ញៀវគាត់អង្វរថាចាំគេនិយាយនឹងអ្នកគ្រប់គ្រងធំអោយ អ្នកធ្វើក្លោងក៏ព្រមទាំងទើសទាល់។ ដល់ថ្ងៃកម្មវិធី អ្នកធ្វើក្លោងទៅដល់មុនម្ចាស់កម្មវិធី អ្នកយាមថាអោយយកម៉ូតូទៅផ្ញើ ទៅដល់កន្លែងផ្ញើសន្តិសុខមកកាងថា នៅទីនេះ ហាមដាច់ខាតមិនអោយធ្វើប៉េតប៉ោង (បញ្ជាក់៖ មិនមែនប៉េងប៉ោងហោះដែលអាចឆេះឆាប) ពួកយើងថាភ្ញៀវនិយាយនឹងអ្នកគ្រប់គ្រងហើយ តែគេនៅតែមិនអោយចូលចតម៉ូតូ ខ្ញុំអោយគាត់មកវិញហើយCall ទៅ Cancel ជាបន្ទាន់ តែភ្ញៀវសុខចិត្តជិះមកយក អោយទៅម្តងទៀត ខ្លាំងជាងមុន អាពូឈ្លើយ នឹងអោយចូលទាំងទើសទាល់ ហើយផ្តាំថា បើដឹងថាវេទនាចូលម្តងៗចឹង កុំប្រឹងទទួលធ្វើប៉េតប៉ោងអោយភ្ញៀវមកអូតែលហ្នឹង!!! គេមិនស្វាគមន៍ និងរីករាយនឹងភ្ញៀវនាំអីចូលរញ៉េរញ៉ៃ នេះមកពីភ្ញៀវបរទេស បើភ្ញៀវខ្មែរឮសំដីទាំងហ្នឹង មិនដឹងរឿងឡើងដល់ណាទេ...។ មានវគ្គគ្រោតគ្រាតច្រើន តែសុំមិននិយាយបន្ត

សរុបមក បញ្ហាធ្វើអោយរបរគេរលំមួយៗ មកពីពួកនៅក្រោមៗដែលធ្វើអោយគេស្អប់អ្នកខាងលើ និង Business នោះទាំងមូល បើពូហ្នឹងទៅណាហើយគេឈ្លើយដាក់ ហើយគេមើលងាយវិញ ចេះឈឺចិត្តទេ? នេះត្រឹមមេសន្តិសុខ បើថៅកែវិញ ជាន់គេងាប់»។

ដោយឡែកគណនីរបស់លោកជា វណ្ណារិទ្ធផ្ទាល់ក៏បានចែករំលែកផងដែរថា៖

«ថ្នាក់លើដូចជាមិនអីទេ និយាយគ្នារួចហើយ ណាស់តែថ្នាក់ក្រោមធ្វើអោយគេស្អប់ សូមមេត្តាបំពេញការងារដោយសេចក្តីថ្លៃថ្នូរ អោយសក្ក័សមនឹងសណ្ឋាគារលំដាប់ផ្កាយផងបង (ផ្ញើទៅបងម្នាក់ដែលក្អេងក្អាងលើស)

មួយទៀតដែលបងស្រីអ្នកធ្វើប៉េតប៉ោងទៅលើកទីមួយសុំគាត់ចូល និង និយាយជាមួយស្រួលបួលមិនអោយគេចូលហើយ ហៅគាត់សុទ្ធតែ មីៗៗ ដាច់សាច់ ម៉េចអ្នកធ្វើប៉េតប៉ោងនឹងមិនស្មើលោកឯងដែលជាសន្តិសុខនឹងមែន? អ្នកធ្វើប៉េតប៉ោងនឹងថោកទាបមែន? អោយតម្លៃគេទើបគេផ្តល់តម្លៃអោយវិញលោក»៕

តើប្រិយមិត្តធ្លាប់ជួបបទពិសោធន៍ដ៏អាក្រក់បែបនេះទេ? តើមានមតិយោបល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ជា វណ្ណារិទ្ធ