ភ្នំពេញ៖ ពេលវេលាកាន់តែរំកិលទៅមុខ តារាហ្វេសប៊ុកដ៏ល្បី និង តារាសម្តែងប្រុស PeyPey Dy កាន់តែធ្វើឲ្យជីវិតរបស់ខ្លួន រឹតតែអស្ចារ្យជាងមុន ជាមួយនឹងសម្ភារៈនិយម ទំនើបៗ។

ដូចជាប្រិយមិត្តជ្រាបរួចមកហើយ ថាលោក PeyPey Dy តែងតែផ្លាស់ប្តូររថយន្ត ជារឿយៗ ចាប់តាំងពីតម្លៃធូរថ្លៃ រហូតដល់តម្លៃខ្ទង់ម៉ឺនដុល្លារ។ អ្វីដែលកាន់តែពិសេសជាងមុនទៅទៀត គឺថ្មីៗ តារាប្រុសរូបនេះ បានទិញរថយន្ត ស៊េរីទំនើប ម៉ាក Audi Q7 ។

ក្នុងនោះដែរ លោក PeyPey Dy ក៏បានបង្ហោះរូប និងសារយ៉ាងដូច្នេះថា «កាដូសម្រាប់ខ្លួនឯងមុនថ្ងៃកំណើត ចាំបានថា កាលខ្ញុំមិនទាន់មានបាន ជិះត្រឹម Morning ហើយកាលនោះ មានទស្សនាវដ្តីរថយន្តបាន សួរខ្ញុំថា ឡានក្នុងក្តីស្រម៉ៃខ្ញុំគឺជាឡានអ្វី? ខ្ញុំប្រាប់ថា Audi Q7 បន្ទាប់ពីទស្សនាវដ្តីនោះចេញ ផ្សាយពួកម៉ាក នៅវិទ្យាល័យក៏សួរខ្ញុំថា «ហែងស្រលាញ់ Audi? តែលូវហែងជិះ Morning ហ្នឹង? រួចហើយគេសើច តែថ្ងៃនេះខ្ញុំសម្រេចបំណងបានហើយ តស៊ូគង់បានសម្រេច»។

ពិតជាអស្ចារ្យមែន ត្រឹមតែរយៈមិនដល់ប៉ុន្មានឆ្នាំ លោក PeyPey Dy អាចសម្រច នូវក្តីប្រាថ្នារបស់លោកបានហើយ ជាមួយនឹង សេចក្តីខិតខំប្រឹងប្រែងធ្វើការ ទាំងក្នុងសិល្បៈ និងមុខរបររកស៊ីរបស់លោក៕

រថយន្តថ្មី របស់លោក PeyPey Dy
តារាហ្វេសប៊ុក និងតារាសម្តែង PeyPey Dy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy