បរទេស៖ ខែ្សប្រយុទ្ធជម្រើសជាតិបារាំង Antoine Griezmann បាននិយាយថា ខ្លួននឹងបន្ដលេងឲ្យ Atletico Madrid នៅរដូវកាលក្រោយដដែល ហើយវានឹងក្លាយជាការផ្លាស់ប្ដូរដ៏អាក្រក់មួយ បើសិនជារូបគេសម្រេចចិត្ដផ្ទេរទៅក្លិបដ៍ទៃ ដោយសារតែ Atletico ចាញ់ក្ដី ពិន័យមិនឲ្យទិញដូរកីឡាករ។

ខែ្សប្រយុទ្ធវ័យ២៦ឆ្នាំ មានការជាប់ទាក់ទងខ្លាំងក្នុងការផ្ទេរទៅកាន់ក្លិបបិសាចក្រហម Manchester United ជាពិសេសគឺក្រោយពេលដែលពួកគេបានឈ្នះ Europa League មានកៅអីសម្រាប់លេងក្នុងពានរង្វាន់ Champions League នៅរដូវកាលក្រោយ។

Griezmann មានការជាប់ពាក់ព័ន្ធខ្លាំងក្នុងការផ្ទេរទៅកាន់ Man Utd ក្រោមការដឹកនាំរបស់លោក Mourinho

Griezmann និយាយទៅកាន់ទូរទស្សន៍មួយក្នុងប្រទេសបារាំងថា៖ «Atletico កំពុងស្ថិតក្នុងស្ថានភាពដ៏ពិបាកបំផុត ដូច្នេះបើសិនជាចាកចេញវាហាក់ដូចជាអាក្រក់ពេក។ ពួកយើងបាននិយាយជាមួយថ្នាក់ដឹកនាំរបស់ក្លឹបហើយ យើងនឹងប្រឹងប្រែងកាន់តែខ្លាំងជាងមុននៅរដូវកាលក្រោយ»។

គួរបញ្ជាក់ផងដែរថា Atletico Madrid និងក្រុមជិតខាង Real Madrid ត្រូវសហព័ន្ធបាល់ទាត់ពិភពលោក FIFA ពិន័យ កាលពីខែកក្កដា ឆ្នាំ២០១៦ មិនឲ្យទិញចូលកីឡាករ នៅពេលទីផ្សារដោះដូរកីឡាករបើក ហើយថែមទាំងពិន័យជាទឹកប្រាក់មួយចំនួនផងដែរ ក្រោយ FIFA រកឃើញថា ក្រុមទាំង២ បានដាក់កីឡាករ ក្រោមអាយុ១៨ឆ្នាំចូលលេងក្នុងការប្រកួតពានរង្វាន់មួយចំនួនឲ្យ Atletico ចន្លោះពីឆ្នាំ ២០០៧ ដល់ ២០១៤ ខណៈដែល Real វិញ គឺចន្លោះពីឆ្នាំ ២០០៥ ដល់២០១៤៕

Griezmann នឹងបន្ដនៅ Atletico Madrid ដដែល

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]