ប្រទេសចិន គឺសំបូរទៅដោយរឿងអាស្រូវផ្នែកម្ហូបអាហារក្លែងក្លាយ ហើយអ្វីដែលល្បីបំផុតនាពេលបច្ចុប្បន្ននោះគឺ ស៊ុតក្លែងក្លាយ ដែលកំពុងចរាចរនៅតាមភោនីយដ្ឋាននានានៅប្រទេសមួយចំនួន ដែលទទួលបានស៊ុតពីប្រទេសនេះ។ 

នៅក្នុងនោះបានឲ្យដឹងថា ស៊ុតក្លែងក្លាយទាំងនោះ ត្រូវបានផ្សំអំពីប្លាស្ទិក ហើយត្រូវបានអាជ្ញាធរឧស្សាហកម្មស្បៀងអាហារ និងខាងពេទ្យសត្វ បានចុះធ្វើសើុបអង្កេតមួយរយៈពេលខ្លីផងដែរ។ ក្រោយពីការសើុបអង្កេត គេក៏បានសន្មត់ថា «គ្មានស៊ុតក្លែងក្លាយណាមួយ នាំចូលមកក្នុងប្រទេសចិន ពីព្រោះពួកគេមិនបានអនុម័តឲ្យនាំចូលពីប្រភពមួយណាឡើយ។ ទាំងការនាំចេញ និងនាំចូលស៊ុតទាំងនោះ ត្រូវបានពួកគេធានាថាផ្ដល់នូវសុវត្ថិភាព និងត្រឹមត្រូវទៅតាមស្តង់ដារដែលបានកំណត់»។

ខាងក្រោមជាវីដេអូដែលបង្ហាញពីស៊ុតក្លែងក្លាយ៖

ទោះបីជាយ៉ាងណាក៏ដោយ អ្នកដែលបានទិញស៊ុតពីប្រទេសចិន គួរតែមានការប្រុងប្រយ័ត្ន និងត្រូវមានការកំណត់សម្គាល់រវាងទំនិញក្លែងក្លាយ និងទំនិញពិត។ ដោយយោងតាមក្រសួងសុខាភិបាល បានរៀបរាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា សំបកស៊ុតក្លែងក្លាយ ត្រូវបានធ្វើឡើងពីសារធាតុគីមី ដូចជាកាបូនកាល់ស្យូម ខណៈពេលដែលផ្ទៃខាងក្នុងស៊ុតលឿង និងស ​គឺត្រូវបានគេធ្វើពី សូដ្យូមAlginate, ជីឡាទីន, សាច់ជូរ, អាស៊ីតBenzoic, កាល់ស្យូមក្លរួ, ទឹក និងសមាសភាគគីមីផ្សេងទៀត។

សូមទស្សនាវីដេអូខាងក្រោម ដែលអ្នកទិញប្រាប់ពីការកំណត់សម្គាល់ស៊ុតក្លែងក្លាយ៖

ខាងក្រោមជារូបភាពដែលបង្ហាញពីលក្ខណៈខុសគ្នារវាងស៊ុតពិត និងក្លែងក្លាយ៖

១. ស៊ុតក្លែងក្លាយមានសំបកមិនស្មើគ្នា (មិនរលោង)
២. ស៊ុតក្លែងក្លាយមានទំហំធំជាង ស៊ុតពិត
៣. ផ្ទៃខាងក្នុងស៊ុតលឿង នៃស៊ុតក្លែងក្លាយមានពណ៌លឿង និងរាវខ្លាំង
៤. អត់មានដុំស.តូច ដែលភ្ជាប់នឹងស៊ុតលឿង
៥. អ្នកនឹងលឺសម្លេងទឹក នៅពេលដែលអ្នកក្រឡុកវា ប្រសិនជាស៊ុតពិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]