ភ្នំពេញ៖ មុននេះបន្តិច អ្នកប្រដាល់កែងឆេះជង្គង់ហោះ អេ ភូថង បានប្រកួតឈ្នះ អ្នកប្រដាល់មកពីថៃ កាណុងស័ក្តិលេក ដោយពិន្ទុកាត់សេចក្តីពីចៅក្រម ក្រោយបញ្ចប់ទឹកទី៣ នៃការប្រកួត។

ការប្រកួតបានប្រព្រឹត្តឡើងនៅសង្វៀន PNN សមរភូមិអ្នកប្រយុទ្ធ ដោយមានអ្នកចូលរួមទស្សនាច្រើនកុះករ ដោយសារតែនេះជាការប្រកួតរបស់ កំពូលអ្នកប្រដាល់ឆ្នើម គឺ កីឡាករ អេ ភូថង។

បើទោះជាខានឡើងសង្វៀនយូរយ៉ាងណាក៏ដោយ អេ ភូថង នៅតែមានបច្ចេកទេសប្រកួត ទាំងកណ្តាប់ដៃ និងជើងទាត់ទៅលើគូប្រកួត ខណៈ ដៃគូប្រកួត កាណុងស័ក្តិលេក ក៏បានតដៃមកវិញផងដែរ។

យ៉ាងណាមិញក៏សូមអបអរសាទរដល់ កីឡាករ អេ ភូថង ផងដែរដែលទទួលបានជ័យជំនះ ហើយបរិច្ចាកទឹកប្រាក់ពីការប្រកួតនេះ ជូនមន្ទីរពេទ្យគន្ធបុប្ផា៕ 

មុននេះបន្តិច អ្នកប្រដាល់កែងឆេះជង្គង់ហោះ អេ ភូថង បានប្រកួតឈ្នះ អ្នកប្រដាល់មកពីថៃ កាណុងស័ក្តិលេក
ការប្រកួតបានប្រព្រឹត្តឡើងនៅសង្វៀន PNN សមរភូមិអ្នកប្រយុទ្ធ ដោយមានអ្នកចូលរួមទស្សនាច្រើនកុះករ
សូមអបអរសាទរដល់ កីឡាករ អេ ភូថង ដែលទទួលបានជ័យជំនះ ហើយបរិច្ចាកទឹកប្រាក់ពីការប្រកួតនេះ ជូនមន្ទីរពេទ្យគន្ធបុប្ផា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]