ភ្នំពេញ៖  ពេលវេលាដែលអ្នកគាំទ្រ និងអ្នកដែលស្នេហាវិស័យប្រដាល់ទន្ទឹងរង់ចាំ បានមកដល់ហើយ នៅល្ងាចនេះ អ្នកប្រដាល់កែងឆេះ ជង្គង់ហោះ អេ ភូថង នឹងឡើងសង្វៀនម្តងទៀត ប៉ះជាមួយជើងខ្លាំង មកពីប្រទេសថៃ គឺកីឡាករ កាណុងស័ក្តិលេក។

គួររំលឹកឡើងវិញថា ការប្រកួតល្ងាចនេះ អេ ភូថង នឹងយកប្រាក់ដែលទទួលបានទាំងអស់ ទៅបរិច្ចាកជូនមន្ទីរពេទ្យគន្ធបុប្ផា។

អេ ភូថង បច្ចុប្បន្នគឺជាគ្រូបង្វឹក និងជាអតីតអ្នកប្រដាល់ឆ្នើមជើងចាស់មួយរូប មកពីស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានបទពិសោធន៍ប្រកួតជិត២០០ដង ចាញ់តែ១៣ដងប៉ុណ្ណោះ ក្នុងនោះធ្លាប់ផ្តួលគូប្រកួតឲ្យសន្លប់បានរហូតដល់៤០ដង។

អេ ភូថេង បានឆ្លងកាត់ការប្រកួតអន្តរជាតិជាច្រើនលើកមកហើយ ជាពិសេស ក្នុងអំឡុងទសវត្សចុងឆ្នាំ៩០ និងឆ្នាំ២០០០ អ្នកប្រដាល់កែងឆេះ ជង្គង់ហោះរូបនេះ ទទួលបានការពេញនិយម និងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺទូទាំងប្រទេស ដោយសារតែទេពកោសល្យនៃការប្រកួត ដែលធ្វើគូប្រកួតតែងតែញញើតនូវក្បាច់គុនប្រដាល់របស់គេ។

ដូច្នេះចង់ដឹងថាយ៉ាងណានោះ ទៅទស្សនាវីដេអូប្រកួតចាស់ៗ របស់ អេ ភូថង ទាំងអស់គ្នា៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]