កម្សាន្ត៖  ក្រោយពីរៀបការរួច ជីវិតរបស់អតីតតារាសម្តែងស្រីដ៏ល្បី អ្នកនាង នី មុល្លីកា ពិតជាមានសុភមង្គលយ៉ាងខ្លាំង ដែលមានស្វាមីស្រលាញ់ និងយកចិត្តគ្រប់ពេលវេលា។

នៅក្នុងពេលបច្ចុប្បន្ន អ្នកនាង នី មុល្លីកា បានរៀបចំជីវិតគ្រួសារ យ៉ាងកក់ក្តៅបំផុត ដោយមានកូនប្រុសជាទីស្រលាញ់មួយ ជាចំណងដៃអាពាហ៍ពិពាហ៍រវាងនាង និងស្វាមី។

អ្វីដែលកាន់តែភ្ញាក់ផ្អើលជាងនេះ គឺពេលនេះ នាងក៏កំពុងតែមានផ្ទៃពោះកូនមួយទៀតផងដែរ ខណៈពេលកូនប្រុសតូចរបស់នាង មិនទាន់ធំបានស្រួលបួលផង។

ជាមួយគ្នានោះដែរ ក៏មានអ្នកគាំទ្រជាច្រើននាក់ បានធ្វើការសាកសួរនាងផងដែរ ថាកូនក្នុងផ្ទៃរបស់នាង ជាកូនប្រុស ឬស្រី ហើយគ្រប់ខែនៅពេលណាដែរ។

ប៉ុន្តែទោះបីនាងបង្ហាញនូវរូបថតពរពោះកូនមួយទៀត តាមបណ្តាញសង្គមហ្វេសប៊ុកក៏ដោយ តែនាងមិនទាន់ប្រាប់ច្បាស់ថា នាងពរពោះ បានប៉ុន្មានខែ និងគ្រប់នៅពេលណានោះទេ៕

តារាសម្តែងស្រី នី មុល្លីកា
អ្នកនាង នី មុល្លីកា និងស្វាមី
អ្នកនាង នី មុល្លីកា និងគ្រួសារ
អតីតតារាសម្តែងស្រី អ្នកនាង នី មុល្លីកា កំពុងតែពរពោះ កូនមួយទៀត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុល្លីកា