ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានឲ្យដឹងថា ថ្ងៃអាទិត្យ ទី៤ ខែមិថុនានេះ ខ្លួននឹងមកដល់មាតុភូមិ ប្រទេសកម្ពុជាវិញហើយ ដើម្បីចូលរួមក្រុមជម្រើសជាតិ ត្រៀមប្រកួតមិត្តភាពអន្តរជាតិនាពេលខាងមុខ ជាមួយក្រុមឥណ្ឌូនេស៊ី។

ចាន់ វឌ្ឍនាកា បានបញ្ជាក់ប្រាប់អ្នកគាំទ្រកម្ពុជាតាមរយៈបណ្តាញសង្គមរបស់ខ្លួនថា «ជួបគ្នាពេលឆាប់ៗនេះ បន្ទាប់ពីបានទទួលសំបុត្រយន្តហោះយ៉ាងច្បាស់លាស់មួយ អរគុណដល់ អ៊ុំឯកឧត្តម ប្រធានសហព័ន្ធ សៅ សុខា និង ក្រុមការងាររបស់សហព័ន្ធទាំងអស់ ដែលបានសម្រួលនៅការធ្វើដំណើរនេះ ដូច្នេះខ្ញុំនឹងទៅដល់ទឹកដីប្រទេសកម្ពុជាវិញ នៅថ្ងៃអាទិត្យ ទី4 ខែមិថុនា» ។ 

ថ្ងៃអាទិត្យ ទី៤ ខែមិថុនានេះចាន់ វឌ្ឍនាកា នឹងមកដល់មាតុភូមិ ប្រទេសកម្ពុជាវិញហើយ ដើម្បីចូលរួមក្រុមជម្រើសជាតិ

គួររំលឹកផងដែរថា ចាន់ វឌ្ឍនាកា គឺជាកីឡាករមួយរូប ដែលកំពុងប្រកបអាជីពនៅក្នុងប្រទេសជប៉ុន ជាមួយក្លិប Fujieda MYFC ប៉ុន្តែកីឡាកររូបនេះ មិនទាន់បានចូលលេងផ្លូវការនៅឡើយទេ បានត្រឹមតែហ្វឹកហាត់ជាមួយក្រុមនិងចូលលេងប្រកួតមិត្តភាពធម្មតាតែប៉ុណ្ណោះ។

បើទោះជាយ៉ាងណាក៏ដោយ លោក Leonardo Vitorino ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិ នៅតែកោះហៅ ចាន់ វឌ្ឍនាកា ឲ្យចូលរួមក្រុម ដោយសារលោកយល់ឃើញថា ថ្វីបើគេមិនបានចូលលេងមែន ប៉ុន្តែគេបានខំប្រឹងហ្វឹកហាត់យ៉ាងខ្លាំង ដូច្នេះនឹងមិនមានបញ្ហាអ្វីទេសម្រាប់ក្រុមជម្រើសជាតិ នៅពេលប៉ះជាមួយ ឥណ្ឌូនេស៊ី ខាងមុខនេះ។

ក្រុមជម្រើសជាតិកម្ពុជា នឹងទទួលស្វាគមន៍ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី០៨ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕ ដូច្នេះបងប្អូនអ្នកគាំទ្រ កុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីលើកទឹកចិត្តដល់កីឡាករយើង៕ 

ចាន់ វឌ្ឍនាកា គឺជាកីឡាករមួយរូប ដែលកំពុងប្រកបអាជីពនៅក្នុងប្រទេសជប៉ុន ជាមួយក្លិប Fujieda MYFC
ក្រុមជម្រើសជាតិកម្ពុជា នឹងទទួលស្វាគមន៍ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃទី០៨ ខែមិថុនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]