អីុតាលី៖ ក្នុងអំឡុងការប្រកួតវគ្គផ្តាច់ព្រ័ត UEFA Champions League កាលពីយប់មិញ មនុស្សប្រមាណ ២មឺុននាក់ ដែលជាអ្នកគាំទ្រក្រុម Juventus មានការភ្ញាក់ផ្អើល ចលាចល ក្រោយពីមានការបំផ្ទុះគ្រាប់បែកផាវ នៅក្នុងតំបន់ Piazza San Carlo នៃទីក្រុង Turin ប្រទេសអីុតាលី។

តាមប្រភពព័ត៌មាន ហេតុការណ៍នេះបានកើតឡើងអំឡុងពេលដែលអ្នកគាំទ្រ Juventus បានប្រមូលផ្តុំគ្នា ទស្សនាការប្រកួត Champions League វគ្គផ្តាច់ព្រ័ត រំពេចនោះ ស្រាប់ស្នូរបំផ្ទុះក៏បន្លឺឡើង ធ្វើឲ្យអ្នកគាំទ្រទាំងនោះ មានភាពចលាចល ខ្លះទៀតបានរងរបួសផងដែរ ប៉ុន្តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ។

យោងទៅតាមរូបភាពជនរងគ្រោះ គេសង្កេតឃើញមានស្ត្រីម្នាក់មានហូរឈាមក្បាល និងយុវជនម្នាក់ របួសជង្គង់ ឯខ្លះទៀតសន្លប់ ត្រូវបានគេសែងចេញដើម្បីយកទៅសង្គ្រោះផងដែរ។

គួរបញ្ជាក់ផងដែរថា នេះគឺជាហេតុការណ៍ដ៏អាក្រក់មួយសម្រាប់អ្នកគាំទ្រ Juventus ស្របពេលដែលក្រុមរបស់ខ្លួន ត្រូវបានចាញ់ ក្នុងវគ្គផ្តាច់ព្រ័ត ក្រោមថ្វីជើងរបស់ Real Madrid ក្នុងលទ្ធផល ៤-១៕ 

អ្នកគាំទ្រទាំងនោះ មានភាពចលាចល ខ្លះទៀតបានរងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរខ្លាំងនោះទេ
ហេតុការណ៍នេះបានកើតឡើងអំឡុងពេលដែលអ្នកគាំទ្រ Juventus បានប្រមូលផ្តុំគ្នា ទស្សនាការប្រកួត Champions League វគ្គផ្តាច់ព្រ័ត
គេសង្កេតឃើញមានស្ត្រីម្នាក់មានហូរឈាមក្បាល និងយុវជនម្នាក់ របួសជង្គង់ ឯខ្លះទៀតសន្លប់ ត្រូវបានគេសែងចេញដើម្បីយកទៅសង្គ្រោះ
មនុស្សប្រមាណ ២មឺុននាក់ ដែលជាអ្នកគាំទ្រក្រុម Juventus មានការភ្ញាក់ផ្អើល ចលាចល ក្រោយពីមានការបំផ្ទុះគ្រាប់បែកផាវ នៅក្នុងតំបន់ Piazza San Carlo នៃទីក្រុង Turin ប្រទេសអីុតាលី
នេះគឺជាហេតុការណ៍ដ៏អាក្រក់មួយសម្រាប់អ្នកគាំទ្រ Juventus ស្របពេលដែលក្រុមរបស់ខ្លួន ត្រូវបានចាញ់ ក្នុងវគ្គផ្តាច់ព្រ័ត ក្រោមថ្វីជើងរបស់ Real Madrid ក្នុងលទ្ធផល ៤-១

ប្រភព៖ Mirror

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]