វេលស៍៖ ក្លិបយក្សរបស់ប្រទេសអេស្ប៉ាញ Real Madrid បានការពារតំណែងជើងឯករបស់ខ្លួនបានសម្រេច ក្រោយបំបាក់ក្រុមខ្លាំង Juventus ក្នុងលទ្ធផល ៤-១ នៃការប្រកួតវគ្គផ្តាច់ព្រ័ត UEFA Champions League ។

ការប្រកួតធ្វើឡើងនៅក្នុងកីឡដ្ឋាន Millennium ទីក្រុង Cardiff ប្រទេសវេលស៍ ដោយមានអ្នកគាំទ្រចួលរួមទស្សនាជាង ជាង៦មឺុន ៥ពាន់។

គ្រាប់បាល់ទាំង៤ របស់ Real Madrid ស៊ុតចូលដោយកីឡាករ Cristiano Ronaldo ២គ្រាប់ Casemiro មួយគ្រាប់ និង Marco Asensio មួយគ្រាប់ ខណៈ Juventus វិញ ស៊ុតបញ្ចូលទីដោយកីឡាករ Mario Mandzukic។

គួរបញ្ជាក់ផងដែរថា ការឈ្នះជើងឯកពីយប់មិញនេះ គឺជាការបង្កើតប្រវត្តិសាស្ត្រមួយរបស់ Real Madrid ជាក្រុមដំបូងគេដែលអាចឈ្នះពានរង្វាន់ UEFA Champions League បាន២ឆ្នាំជាប់ៗគ្នា ដោយរំលឹកកាលពីឆ្នាំមុន Real Madrid ក៏ជាជើងឯកផងដែរ ដែលកាលនោះ ពួកគេបានឈ្នះ Atletico Madrid ក្នុងវគ្គស៊ុតបាល់ប៉េណាល់ទី។

ដូច្នេះសូមចូលរួមអបអរសាទរ Real Madrid ក្លាយជាជើងឯក UEFA Champions League ជាលើកទី១២ របស់ខ្លួនក្នុងប្រវត្តិសាស្ត្រ៕ 

Real Madrid បានការពារតំណែងជើងឯករបស់ខ្លួនបានសម្រេច ក្រោយបំបាក់ក្រុមខ្លាំង Juventus ក្នុងលទ្ធផល ៤-១
Real Madrid ស៊ុតចូលដោយកីឡាករ Cristiano Ronaldo ២គ្រាប់
Juventus ស៊ុតបញ្ចូលទីដោយកីឡាករ Mario Mandzukic
ការឈ្នះជើងឯកពីយប់មិញនេះ គឺជាការបង្កើតប្រវត្តិសាស្ត្រមួយរបស់ Real Madrid ជាក្រុមដំបូងគេដែលអាចឈ្នះពានរង្វាន់ UEFA Champions League បាន២ឆ្នាំជាប់ៗគ្នា
Buffon បានត្រឹមសោកស្តាយ​ ក្រោយចាញ់ Real Madrid
សូមចូលរួមអបអរសាទរ Real Madrid ក្លាយជាជើងឯក UEFA Champions League ជាលើកទី១២ របស់ខ្លួនក្នុងប្រវត្តិសាស្ត្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]