ភ្នំពេញ៖ លោក អុិត សេដ្ឋា ដែលជាពិធីករដ៏មានប្រជាប្រិយមួយរូប ប្រចាំស្ថានីយ៍ទូរទស្សន៍ CTN និងមានមនុស្សជាច្រើនបានស្គាល់ នាពេលនេះ បានធ្លាក់ខ្លួនឈឺ។

នេះបើតាមបណ្ដាញសង្គមហ្វេសប៊ុក អតីតតារាចម្រៀងលោក ហេង​ ប៊ុនលាភ ដែលថ្មីៗនេះកំពុងតែល្បីរឿង ប្តូររថយន្តថ្មី តម្លៃកប់ពពកនោះ បានឲ្យដឹងតាមរយៈការបង្ហោះរូបភាពប៉ុន្មានសន្លឹកថា «ថ្ងៃនេះមកទូរទស្សន៍CTN បានជួបបងអុិត សេដ្ឋា គាត់បានធ្លាក់ខ្លួនឈឺ ស្គមស្គាំង និងប៉ោងពោះ...ឥឡូវប្រឈមនិងអាយុជីវិត..»

រូបភាព លោក អុិត សេដ្ឋា ដែលបង្ហោះឡើងដោយលោក ហេង​ ប៊ុនលាភ
រូបភាព លោក អុិត សេដ្ឋា ដែលបង្ហោះឡើងដោយលោក ហេង​ ប៊ុនលាភ
រូបភាព លោក អុិត សេដ្ឋា ដែលបង្ហោះឡើងដោយលោក ហេង​ ប៊ុនលាភ
រូបភាព លោក អុិត សេដ្ឋា ដែលបង្ហោះឡើងដោយលោក ហេង​ ប៊ុនលាភ

យ៉ាងណាមិញ លោកហេង​ ប៊ុនលាភ ក៏ពុំបានបញ្ជាក់ពីជំងឺពិតប្រាកដរបស់លោក អុិត សេដ្ឋា នោះទេ តែទោះជាយ៉ាងណា ក្រោយពីការបង្ហោះនេះ មានបងប្អូននៅក្នុងហ្វេសប៊ុកជាច្រើននាំគ្នាសម្ដែងភាពអាណិតអាសូរ និងសួរដេញដោលពីអាការជំងឺលោកអុិត សេដ្ឋា។

ខ្មែរឡូត នឹងធ្វើការចុះផ្សាយជាបន្ដបន្ទាប់ ប្រសិនជាទទួលបានព័ត៌មានបន្ថែមទាក់ទងនឹងអាការជំងឺលោកអុិត សេដ្ឋា៕

រូបភាព៖ លោក ហេង ប៊ុនលាភ និងឡានថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ប៊ុនលាភ