ឥណ្ឌា៖ កូនគោមួយក្បាលដែលទើបនឹងកើត ត្រូវបានអ្នកស្រុក ក្នុងប្រទេសឥណ្ឌា ផ្អើលភ្លូកទឹកភ្លូកដី ចូលទៅមើល និងគោរពបូជា ចាត់ទុកថាជាព្រះក្នុងសាសនាហិណ្ឌូ ដោយសារតែវាមានក្បាលដូចជាមនុស្ស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ដេលីម៉េល កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧។

ប្រភពព័ត៌មានបានឲ្យដឹងថា កូនគោនេះកើតមក មានភ្នែកមួយគូ ច្រមុះមួយ និងត្រចៀកមួយគូ ដែលមានលក្ខណៈដូចជាមនុស្ស រីឯត្រឹម.កចុះក្រោម គឺមានរូបរាងជាសត្វគោ។ តែទោះជាយ៉ាងណា គោមួយក្បាលនេះ បានងាប់ទៅវិញបន្ទាប់ពីកើតបានប្រហែល ១ម៉ោង នៅទីក្រុង Muzaffarnagar រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា។

ប្រភពបន្តថា បន្ទាប់ពីដំណឹងរបស់កូនគោនេះបានលេចឮ តៗគ្នាពីមាត់មួយទៅមាត់មួយ វាបានធ្វើឲ្យអ្នកស្រុកក្នុងតំបន់ ក៏ដូចជាអ្នកនៅភូមិជិតៗនោះ បាននាំគ្នាមកបួងសួង គោរពបូជា ដោយសារតែគេជឿថា ជាអវតាររបស់ព្រះវិស្ណុ ក្នុងសាសនាហិណ្ឌូ។  

កូនគោមួយក្បាលដែលទើបនឹងកើត ត្រូវបានចាត់ទុកថាជាព្រះក្នុងសាសនាហិណ្ឌូ ដោយសារតែវាមានក្បាលដូចជាមនុស្ស
កូនគោមួយក្បាលដែលទើបនឹងកើត ត្រូវបានចាត់ទុកថាជាព្រះក្នុងសាសនាហិណ្ឌូ ដោយសារតែវាមានក្បាលដូចជាមនុស្ស
កូនគោមួយក្បាលដែលទើបនឹងកើត ត្រូវបានចាត់ទុកថាជាព្រះក្នុងសាសនាហិណ្ឌូ ដោយសារតែវាមានក្បាលដូចជាមនុស្ស

តាមរយៈវីដេអូដែលគេថត បានបង្ហាញឲ្យឃើញ អ្នកភូមិបានយកកម្រងផ្កាមកដាក់ និងឱនក្បាលគោរពសាកសពកូនគោនោះ ដែលត្រូវបានគេរក្សាទុកយ៉ាងល្អនៅក្នុងទូរកញ្ចក់ ក្រោយពេលវាងាប់។

អ្នកស្រុកមានជំនឿថា កូនគោនេះគឺជាព្រះ Gokaran ដែលជាកំណើតទី ២៤ របស់ព្រះវិស្ណុ និងថែមទាំងមានគម្រោងសង់អាសនៈ គោរពបូជា សម្រាប់កូនគោនេះទៀតផង។

លោក Raja Bhaiya Mishra អាយុ ៥៥ ឆ្នាំ ដែលជាម្ចាស់គោមួយក្បាលនេះបាននិយាយថា "វាជាអភូតហេតុដ៏អស្ចារ្យ ដែលកូនគោមួយក្បាលនេះបានកើតនៅកន្លែងរបស់លោក ហើយមានមនុស្សរាប់ពាន់នាក់បានមកចូលមើល។ យើងនឹងបូជាកូនគោនេះនៅ ៣ថ្ងៃបន្ទាប់ទៀត ហើយអាសនៈមួយ នឹងត្រូវសង់ឡើងសម្រាប់កូនគោនេះ។

តែទោះជាយ៉ាងណា អ្នកជំនាញខាងផ្នែកសុខភាពសត្វ មានទស្សនៈផ្សេងគ្នាលើករណីនេះ ដោយលោក Ajay Deshmukh វេជ្ជបណ្ឌិតសត្វជាន់ខ្ពស់ និងជាអ្នកជំនាញសុខភាពសត្វព្រៃឥណ្ឌា បានថ្លែងថា "នេះជាករណីមិនប្រក្រតីនៃរូបរាងកាយ។ ប្រសិនបើហ្សែនមិនបានលូតលាស់ត្រឹមត្រូវ ឬក៏មានកំហុសណាមួយ វាបណ្ដាលឲ្យខូចទ្រង់ទ្រាយនៃរចនាសម្ព័ន្ធអវយវៈជាច្រើន និងភាពមិនប្រក្រតីបែបនេះ"៕ 

កូនគោមួយក្បាលដែលទើបនឹងកើត ត្រូវបានចាត់ទុកថាជាព្រះក្នុងសាសនាហិណ្ឌូ ដោយសារតែវាមានក្បាលដូចជាមនុស្ស
កូនគោមួយក្បាលដែលទើបនឹងកើត ត្រូវបានចាត់ទុកថាជាព្រះក្នុងសាសនាហិណ្ឌូ ដោយសារតែវាមានក្បាលដូចជាមនុស្ស

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]