ភ្នំពេញ៖ មួយរយៈពេលកន្លងមកនេះ ប្រជាប្រិយភាពរបស់អ្នកនាង សុខ ស្រីនាង ពិតជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ស្របពេលដែលសកម្មភាពការងារក្នុងផលិតកម្មថ្មី ក៏កំពុងតែមមាញឹកខ្លាំងផងដែរ។ យ៉ាងណាមិញ កាលពីម្សិលមិញនេះ គណនីបណ្តាញសង្គមផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានបង្ហាញ MV Teaser ថ្មី បទ “ហត់ទេស្រឡាញ់គេម្នាក់ឯង” របស់អ្នកនាង សុខ ស្រីនាង ដែលមានការចូលរួមសម្តែងពីតួអង្គប្រុស គឺតារាម៉ូដែល និងសម្តែងលោក យិត មាសឧស្សាហ៍ (អែតវីន) ដែលបានធ្វើឲ្យវីដេអូនេះ កាន់តែគួរឲ្យចាប់អារម្មណ៍បន្ថែមទៀត។

“មនុស្សជាច្រើន មើលមកខ្ញុំដូចជាមិនខ្វះមនុស្សតាមស្រលាញ់ តែខ្ញុំពិតជាឯកាណាស់។ មនុស្សល្អៗខ្វាយខ្វល់ពីខ្ញុំ ខ្ញុំមិនស្រឡាញ់ បែរជាស្រឡាញ់មនុស្សដែលគេមិនខ្វល់ និងឲ្យតម្លៃខ្ញុំ។ ខ្ញុំពិតជាហត់ ដែលស្រឡាញ់គេម្នាក់ឯង។ ព្រោះខ្ញុំបានព្យាយាមអស់ពីចិត្ត តែវាគ្មានប្រយោជន៍ និងមិនអាចបង្ខំគេឲ្យស្រឡាញ់យើងបានឡើយ។ តែខ្ញុំសប្បាយចិត្តនឹងធ្វើ ទោះដឹងថា វាឈឺចាប់ក៏ដោយ.....”។ ទាំងនេះ ជាពាក្យពេចន៍ដ៏ឈឺចាប់ចេញពីបេះដូងរបស់អ្នកនាង សុខ ស្រីនាង ក្នុង MV បទថ្មី “ហត់ទេស្រឡាញ់គេម្នាក់ឯង”។

ចង់ដឹងថា អត្ថន័យសាច់រឿង និងសំនៀងពោរពេញដ៏ការឈឺចាប់របស់អ្នកនាង សុខ ស្រីនាង ពិតជាចាក់ដោតបេះដូងអ្នកស្តាប់យ៉ាងណានោះ សូមទស្សនា MV Teaser តាមរយៈវីដេអូខាងក្រោម៖  

អ្នកនាង សុខ ស្រីនាង
ប្រជាប្រិយភាពរបស់អ្នកនាង សុខ ស្រីនាង ពិតជាមានការកើនឡើងគួរឲ្យកត់សម្គាល់
សកម្មភាពការងារក្នុងផលិតកម្មថ្មីរបស់អ្នកនាង សុខ ស្រីនាង ក៏កំពុងតែមមាញឹកខ្លាំងផងដែរ
សុខ ស្រីនាង ចាប់ដៃគូជាមួយម៉ូដែលប្រុស ថត MVបទថ្មី អត្ថន័យសាច់រឿង ចាក់ដោតបេះដូង
តារាម៉ូដែល និងសម្តែងលោក យិត មាសឧស្សាហ៍
តារាម៉ូដែល និងសម្តែងលោក យិត មាសឧស្សាហ៍ (អែតវីន)
តារាម៉ូដែល សាច់ដុំ លោក យិត មាសឧស្សាហ៍ (អែតវីន)
តារាម៉ូដែល និងសម្តែងលោក យិត មាសឧស្សាហ៍ (អែតវីន)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ស្រីនាង