(ភ្នំពេញ)៖ តារាចម្រៀងប្រុសពីរដួង សុទ្ធសឹងជាម្ចាស់ពានរង្វាន់ កម្មវិធីលំដាប់ពិពភលោក គឺលោក នី រតនា និង លោក ដួង វីរៈសិទ្ធ ដែលម្នាក់ជាម្ចាស់ពានកម្មវិធី «Cambodia Idol» និងម្នាក់ទៀតជាម្ចាស់ពាន កម្មវិធី «I am a singer» និងក៏ជាតារាចម្រៀងស្ថិតក្នុងផលិតកម្មតែមួយ។ ថ្មីៗនេះសម្រាប់តារាចម្រៀង លោក នី រតនា បានសាកល្បងច្រៀងបទ «ស្ទឹងសែនប៉ារីស» បន្ទាប់ពីបទនេះ ត្រូវបានបកស្រាយដោយតារាចម្រៀង ដួង វិរៈសិទ្ធ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ទស្សនិកជន។

ជាការពិត បន្ទាប់ពីលោក ដួង វីរៈសិទ្ធ បានបកស្រាយបទចម្រៀង «ស្ទឹងសែនប៉ារីស» រួចមក ក៏មានបណ្ដា Page នានាក្នុងបណ្ដាញសង្គម ចែករំលែករាប់ម៉ឺននាក់ ធ្វើឲ្យលោកឡើងកូដខ្លាំង ដូចជា បទចម្រៀង «នាវាជីវិត» ដែលធ្លាប់ទទួលបានជោគជ័យ រហូតក្រុមហ៊ុនបានចាយលុយ ដើម្បីផលិតជាបទចម្រៀងខារ៉ាអូខេ ក្នុងផលិតកម្មទៀតផង។

កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ តារាចម្រៀង នី រតនា ក៏បានបកស្រាយបទចម្រៀង «ស្ទឹងសែនប៉ារីស» ដូចគ្នានេះដែរ តែមិនទាន់បានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ ឬផុសនៅក្នុងបណ្ដាញសង្គម Facebook នៅឡើយទេ។

ប្រភពមួយចំនួន បាននិយាយប្រាប់ Khmertalking ថា សំឡេងអ្នកទាំងពីរ មិនលើសខ្វះគ្នាប៉ុន្មានទេ ប៉ុន្តែអ្វីដែលសំខាន់ បទចម្រៀងរបស់ ដួង វីរៈសិទ្ធ ថតក្នុងស្ទូឌីយ៉ូ មានការកែសម្រួលតន្ត្រី និងសំឡេងច្រៀងរួចរាល់ ហើយបានបង្ហោះចូលក្នុងបណ្ដាញសង្គម។ ចំណែកឯ នី រតនា ច្រៀងផ្ទាល់ ពិតជាមិនអាចប្រៀបនឹង ដួង វីរៈសិទ្ធ បានទេ ព្រោះ វិរៈសិទ្ធ ជាតារាចម្រៀងផង ចេះនិពន្ធផង និង កែសម្រួលបទចម្រៀង បានដោយខ្លួនឯងទៀត។

រង់ចាំទស្សនាទាំងអស់គ្នាមើលថា តើរវាង ដួង វីរៈសិទ្ធ និង នី រតនា មួយណាច្រៀងបទ «ស្ទឹងសែនប៉ារីស» បានពីរោះជាង ខណៈដែលគេមិនទាន់ដឹងថា នី រតនា មានចេតនាយ៉ាងណា ទើបច្រៀងបទចម្រៀងដែល ដួង វីរៈសិទ្ធ ច្រៀងល្បីរួចទៅហើយនោះ?

លោក ដួង វីរៈសិទ្ធ
លោក ដួង វីរៈសិទ្ធ
លោក នីរតនា
លោក នីរតនា
លោក នីរតនា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី រតនា