ភ្នំពេញ៖ តារាសម្តែងស្រី និងជាតារាម៉ូដែល កញ្ញា ម៉ាក សែនសូនីតា ក្រោយពីលេចមុខ លើស្ពតពាណិជ្ជកម្មថៃ ជាមួយនឹងតារាសម្តែងប្រុសរូបសង្ហា លោក Mark Prin មក យើងសង្កេតឃើញថា កញ្ញា ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រខ្មែរនិងថៃ។ 

អ្វីដែលជាពិសេសនោះ គឺកញ្ញា ថែមទាំងទទួលបានការកោតសរសើរពី ម្ចាស់ស្ពតពាណិជ្ជកម្ម ដោយថានាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ ប៉ុន្តែនាងថែមទាំងមានទេពកោសល្យ ក្នុងការសម្តែងបានយ៉ាងល្អថែមទៀតផង។

ក្រៅពីនេះ ក៏មានអ្នកគាំទ្រមួយចំនួនផ្សេងទៀត ពួកគេសង្កេតឃើញថា រូបសម្រស់របស់កញ្ញា ម៉ាក សែនសូនីតា ជាមួយនឹងតារាសម្តែងប្រចាំប្រទេសថៃ កញ្ញា Yaya Urassaya គឺពួកគេទាំងពីរមានមុខមាត់ ប្រហាក់ប្រហែលគ្នាខ្លាំងមែនទែន។

ជាការពិតណាស់ មិនថាតែរាងស្លីមខ្ពស់ ជាមួយនឹងទម្រង់មុខតូចញញឹមស្រស់ បើក្រឡេកមើលមួយភ្លែតទៅ គឺតារាសម្តែងស្រីទាំងពីររូបនេះ ពិតជាលក្ខណៈស្រដៀងគ្នាខ្លាំងមែនទែន៕

ដូចនេះបើចង់ដឹងថាយ៉ាងណានោះ តាមដានរូបភាពខាងក្រោមទាំងអស់គ្នា៖ 

រូបថត តូតា និង Mark Prin កាលពីថតស្ពតជាមួយគ្នា​
សម្រស់ ពេលកាច់ស្ទាយមិនដឹងខ្លួន
ស្ទាយមិនដឹងខ្លួន​របស់ Yaya
កញ្ញា Yaya Urassaya

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ាក សែនសូនីតា