ភ្នំពេញ៖ ខែ្សបម្រើកំពស់ខ្ពស់ រាងសង្ហា ធារី ចន្ថាប៊ីន ត្រូវបានអ្នកគាំទ្ររបស់ខ្លួន ធើ្វនំខួបកំណើតដើម្បីជាការអបអរដល់ថៃ្ងកំណើតរបស់គេ ក្រោយបញ្ចប់ការហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ដែលនឹងត្រៀមប្រកូតទល់នឹងក្រុមជម្រើសជាតិ ឥណ្ឌូនេស៊ី នៅថៃ្ងទី៨ ខាងមុខនេះ។

កីឡាករកូនកាត់ខែ្មរ បារាំងរូបនេះ ដែលសព្វថៃ្ងប្រកបអាជីពបាល់ទាត់នៅប្រទេសថៃ បានបង្ហោះរូប អមដោយការសរសេរក្នុងបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា៖ «ការហ្វឹកហាត់លើកដំបូងជាមួយក្រុមកាលពីយប់មិញ ជាមួយនឹងស្នាមញញឹម ហើយនិងកាដូដល់ល្អបំផុតក្នុងថៃ្ងខួបកំណើតរបស់ខ្ញុំ។ អរគុណអ្នករាល់គ្នាដែលជាអ្នកគាំទ្រ សម្រាប់ការធើ្វឲ្យភ្ញាក់ផ្អើលជាមួយនឹងនំខួបកំណើត»។  

ធារី បង្ហោះរូបអ្នកគាំទ្រធើ្វនំខួបកំណើតដល់រូបគេ
អ្នកគាំទ្រធើ្វនំខួបកំណើតដល់ ធារី

គួរឲ្យដឹងដែរថា ធារី ចន្ថាបីន គឺជាអតីតកីឡាកររបស់ក្រុមភ្នំពេញក្រោន ក្រោយរួមរស់ជាមួយក្លិបជើងឯកលីកកំពូលកម្ពុជា៦សម័យនេះ អស់រយៈពេល៤ឆ្នាំ រួចក៏បានសម្រេចផ្លាស់ទៅប្រកបអាជីពបាល់ទាត់ក្នុងលីកលំដាប់ទី២ របស់ប្រទេសថៃ ពោលគឺក្រុម Krabi FC កាលពីចុងឆ្នាំ២០១៦ កន្លងទៅ។ 

រូបគេនឹងត្រូវមានភារកិច្ចជួយក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតមិត្ដភាពទល់នឹង ឥណ្ឌូនេស៊ី និងការប្រកួតជម្រុះពាន Asian Cup ឆ្នាំ២០១៩ ទល់នឹងក្រុមខ្លាំង អាហ្គានីស្ថាន៕ 

ធារី កំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិប Krabi FC របស់ថៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]