អេស្ប៉ាញ៖ ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo សម្តែងក្តីមិនពេញចិត្តចំពោះអ្នកគាំទ្រមួយចំនួនរបស់ Real Madrid ដោយសារតែការហ៊ោរប្រមាថមកលើខ្លួន ហើយរឿងនេះបានធ្វើឲ្យ កីឡាករវ័យ៣២ឆ្នាំ នឹកឃើញដល់ក្លិបចាស់នៅអង់គ្លេស គឺក្រុមបិសាចក្រហម Manchester United។

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់ កីឡាករ Cristiano Ronaldo សម្តែងក្តីមិនពេញចិត្តចំពោះអ្នកគាំទ្រមួយចំនួនរបស់ Real Madrid ដោយសារតែការហ៊ោរប្រមាថមកលើខ្លួន

មុននឹងជំនួបរវាង Real Madrid និង Juventus ក្នុងវគ្គផ្តាច់ព្រ័ត Champions League មកដល់យប់ស្អែកនេះ Cristiano Ronaldo បានសម្តែងនូវក្តីមិនពេញចិត្តចំពោះអ្នកគាំទ្ររបស់ខ្លួននៅ Real ដែលតែងតែហ៊ោរប្រមាថដល់រូបគេ បើទោះជាធ្វើបានល្អក្នុងការប្រកួត ឬស៊ុតបញ្ចូលទីបានច្រើនយ៉ាងណាក៏ដោយ។

ចំណាយពេលជាមួយ Real Madrid អស់រយៈពេល៨ឆ្នាំកន្លងមក ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន៤សម័យរូបនេះ បានសារភាពថា ខ្លួនចង់ការបានការគាំទ្រមួយ ដូចកាលពីលេងឲ្យក្លិប Manchester United នៅអង់គ្លេស។

Ronaldo បានឲ្យដឹងថា «ខ្ញុំចំណាយពេលជាមួយ Man Utd ច្រើនឆ្នាំដែរ ប៉ុន្តែអ្នកគាំទ្ររបស់ក្លិប មិនដែលហ៊ោប្រមាថខ្ញុំទេ សូម្បីតែម្តង»។ នេះបើតាមការអះអាងរបស់ Ronaldo ប្រាប់ទៅប៉ុស្តិ៍ទូរទស្សន៍របស់អេស្ប៉ាញ TV La Sexta។

Ronaldo បានបន្តទៀតថា «យ៉ាងណាក៏ដោយ ខ្ញុំនៅតែសប្បាយចិត្តរស់នៅក្នុងប្រទេសអេស្ប៉ាញ ប៉ុន្តែជាក់ស្តែងខ្ញុំក៏នឹកប្រទេសអង់គ្លេសផងដែរ ដោយសារតែយើងមិនអាចលុបបំបាត់ចោលអនុស្សាវរីយ៍ពីមុនបានទេ»

ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំ លេងឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ក៏បានបញ្ជាក់ពីបញ្ហាជាមួយអ្នកគាំទ្រ Real Madrid ផងដែរថា «ខ្ញុំពិតជាមិនពេញចិត្តទេ ហើយវាពិតជាមិនធម្មតាឡើយដែលពួកគេផ្លុំកញ្ចែរ ហ៊ោរប្រមាថទៅលើកីឡាកររបស់ខ្លួនឯងក្នុងកីឡដ្ឋានបែបនេះ ខ្ញុំពិតជាមិនចូលចិត្ត» ៕ 

Ronaldo បានសារភាពថា ខ្លួនចង់ការបានការគាំទ្រមួយ ដូចកាលពីលេងឲ្យក្លិប Manchester United នៅអង់គ្លេស

ប្រភព៖ Skysport

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]