បើនិយាយពីស្នាដៃខ្សែភាពយន្តគំនូរជីវចលរបស់ Disney  គឺសុទ្ធតែមានលក្ខណៈពិសេស និងអត្ថន័យអប់រំទូលំទូលាយ។

ហេតុនេះហើយ ថ្ងៃនេះយើងនឹងនាំអារម្មណ៍ប្រិយមិត្តមកស្គាល់ ខ្សែភាពយន្តគំនូរជីវចលរបស់ Disney ដែលខ្លះនឹងត្រូវដាក់បញ្ចាំងក្នុងពេលឆាប់ៗខាងមុខនេះ និងខ្លះទៀតនឹងចេញជាផ្លូវការនៅប៉ុន្មានឆ្នាំខាងមុខទៀត។

ចង់ដឹងថាមានខ្សែភាពយន្តអ្វីខ្លះ សូមតាមដានដូចខាងក្រោម៖

១. “Car 3” 

ភាពយន្តរឿង Car 3 នឹងចាក់បញ្ចាំងនៅថ្ងៃ ១៦ មិថុនា ឆ្នាំ ២០១៧

• យោងតាមខ្សែភាពយន្ត Car ភាគមុន ដែលចេញកាលឆ្នាំ ២០០៦

• ថ្ងៃចាក់បញ្ចាំង ៖ ១៦ មិថុនា ឆ្នាំ ២០១៧

• ដំណើររឿង ៖ បន្ទាប់ពីទទួលបានជ័យជម្នះក្នុងការប្រណាំងរួច Jackson Storm ជឿថា Lightning McQueen នឹងលាឈប់ពីការប្រណាំង។ ប៉ុន្តែ ដោយមានជំនួយពីមិត្តភក្តិ Lightning McQueen ត្រលប់មកប្រកួតក្នុងព្រឹត្តិការណ៍ Florida 500 វិញ។

២. “Coco” 

ភាពយន្តរឿង Coco នឹងចាក់បញ្ចាំងនៅថ្ងៃ ២២ វិច្ឆិកា ឆ្នាំ ២០១៧

• ជាស្នាដៃនិពន្ធថ្មីរបស់អ្នកដឹកនាំរឿង លោក Lee Unkrich និង Adrian Molina

• ថ្ងៃចាក់បញ្ចាំង ៖ ២២ វិច្ឆិកា ឆ្នាំ ២០១៧

• ដំណើររឿង ៖ និយាយអំពីក្មេងប្រុសវ័យ ១២ ឆ្នាំម្នាក់ជាកូនអ្នកដេរស្បែកជើង រស់នៅភូមិមួយ ក្នុងប្រទេសម៉ិចស៊ិក ដែលមានបំណងចង់ក្លាយជាតន្រ្តីករ។ ប៉ុន្តែគ្រួសាររបស់ក្មេងនេះ ចាត់ទុកតន្រ្តីដូចជាបណ្តាសាទៅវិញ។

៣. “Zootopia 2” 

ភាពយន្តរឿង Zootopia 2 នឹងចាក់បញ្ចាំងនៅឆ្នាំ ២០១៨

• យោងតាមខ្សែភាគយន្ត Zootopia ភាគមុន ដែលចេញកាលពីឆ្នាំ ២០១៦

• កាលបរិច្ឆេទចាក់បញ្ចាំង ៖ ក្នុងឆ្នាំ ២០១៨

• ដំណើររឿង ៖ Judy និង Nick ក្លាយជាប៉ូលិសទាំងពីរ ហើយពួកគេមានភារកិច្ចជួយសង្រ្គោះ Zootopia ទាំងមូល។

៤. “The Incredibles 2” 

ភាពយន្តរឿង The Incredible 2 នឹងចាក់បញ្ចាំងនៅថ្ងៃ ១៥ មិថុនា ឆ្នាំ ២០១៨

• យោងតាមខ្សែភាពយន្ត The Incredibles ភាគមុន ដែលចេញតាំងពីឆ្នាំ ២០០៤

• ថ្ងៃចាក់បញ្ចាំង ៖ ១៥ មិថុនា ឆ្នាំ ២០១៨

• ដំណើររឿង ៖ មិនទាន់បានបង្ហាញជាសាធារណៈនៅឡើយទេ។

៥. “Ralph Breaks the Internet: Wreck-It Ralph 2” 

ភាពយន្តរឿង Ralph Breaks the Internet: Wreck-It Ralph 2 នឹងចាក់បញ្ចាំងនៅថ្ងៃ ២១ វិច្ឆិកា ឆ្នាំ ២០១៨

• យោងតាមខ្សែភាពយន្ត Wreck-It Ralph ភាគមុន ដែលចេញកាលពីឆ្នាំ ២០១២

• ថ្ងៃចាក់បញ្ចាំង ៖ ២១ វិច្ឆិកា ឆ្នាំ ២០១៨

• ដំណើររឿង ៖ Ralph បានប្តូរចេញពី ទូហ្គេមទៅកាន់ពិភពអ៊ិនធើណេតវិញ ដែលជាកន្លែងដែល Ralph និង Vanellope ស្វែងយល់ពីមិត្តភាពរវាងគ្នានឹងគ្នា។

៦. “Genie” 

ភាពយន្តរឿង Genie នឹងចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០១៩

• យោងតាមខ្សែភាពយន្ត Aladdin ភាគមុន ដែលចេញតាំងពីឆ្នាំ ១៩៩២

• កាលបរិច្ឆេទចាក់បញ្ចាំង ៖ ក្នុងឆ្នាំ ២០១៩

• ដំណើររឿង ៖ ខ្សែភាពយន្តថ្មីនេះ និយាយពីជីវិតរបស់ពួកខ្មោចចេះវេទមន្តដូចជា Genie រួមទាំងនិយាយពីដើមហេតុដែល Genie ជាប់ខ្លួនក្នុងចង្កៀងផងដែរ។

៧. “Toy Story 4” 

ភាពយន្តរឿង Toy Story 4 នឹងចាក់បញ្ចាំងនៅថ្ងៃ ២១ មិថុនា ឆ្នាំ ២០១៩

• យោងតាមខ្សែភាពយន្ត Toy Story 3 ភាគមុន ដែលចេញកាលពីឆ្នាំ ២០១០

• ថ្ងៃចាក់បញ្ចាំង ៖ ២១ មិថុនា ឆ្នាំ ២០១៩

• ដំណើររឿង ៖ សាច់រឿងនេះបន្តពីពេលដែល Andy ឲ្យរបស់លេងមួយចំនួនទៅក្មេងស្រីម្នាក់ឈ្មោះ Bonnie និងផ្តោតសំខាន់តែលើ Woody និង Buzz ដែលធ្វើដំណើរផ្សងព្រេងស្វែងរកគូស្នេហ៍របស់ Woody ឈ្មោះ Bo Peep។

៨. “The Lion King” 

ភាពយន្តរឿង The Lion King នឹងចាក់បញ្ចាំងនៅថ្ងៃ ១៩ កក្កដា ឆ្នាំ ២០១៩

• យោងតាមខ្សែភាពយន្ត The Lion King ភាគមុន ដែលចេញកាលពីឆ្នាំ ១៩៩៤

• ថ្ងៃចាក់បញ្ចាំង ៖ ១៩ កក្កដា ឆ្នាំ ២០១៩

• ដំណើររឿង ៖ ជាក់ស្តែង នេះជាការបង្កើតឡើងវិញ ដោយមានសាច់រឿង និងភ្លេង ដូចភាគមុនដែរ ប៉ុន្តែគ្រាន់តែផលិតចេញជាគំនូរបែបបច្ចេកវិទ្យា CGI (ក្រាហ្វិច 3D)។

៩. “Frozen 2” 

ភាពយន្តរឿង Frozen 2 នឹងចាក់បញ្ចាំងនៅថ្ងៃ ២៧ វិច្ឆិកា ២០១៩

• យោងតាមខ្សែផាគយន្ត Frozen ភាគមុន ដែលចេញកាលពីឆ្នាំ ២០១៣

• ថ្ងៃចាក់បញ្ចាំង ៖ ២៧ វិច្ឆិកា ២០១៩

• ដំណើររឿង ៖ ជាក់ស្តែង សាច់រឿងនៅមិនទាន់បានបញ្ជាក់ច្បាស់នៅឡើយទេ ប៉ុន្តែអ្វីដែលច្បាស់គឺ Olaf ដែលជាមនុស្សទឹកកក នឹងមានមិត្តស្រីនឹងគេហើយ។

១០. “Gigantic” 

ភាពយន្តរឿង Gigantic នឹងចាក់បញ្ចាំងនៅថ្ងៃ ២៥ វិច្ឆិកា ឆ្នាំ ២០២០

• យោងតាមរឿង Fun and Fancy Free ដែលចេញតាំងពីឆ្នាំ ១៩៤៧

• ថ្ងៃចាក់បញ្ចាំង ៖ ២៥ វិច្ឆិកា ឆ្នាំ ២០២០

• ដំណើររឿង ៖ សាច់រឿងគឺ យកពីសៀវភៅរឿងព្រេងរបស់អង់គ្លេសឈ្មោះ Jack and the Beanstalk ដែលបុរសម្នាក់ឈ្មោះ Jack ប្រទះជួបទឹកដីរបស់យក្ស កប់ក្នុងពពក និងរាប់អានក្មេងស្រីយក្សវ័យ ១១ ឆ្នាំម្នាក់ឈ្មោះ Inma ដែលចាត់ទុក Jack ដូចជាកូនតុក្កតា។

ចុះប្រិយមិត្តវិញ ទន្ទឹងរង់ចាំមើលខ្សែភាពយន្តមួយណាជាងគេដែរ? 

ប្រភព៖ Bright Side

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]